Logo

ក្រុមជំនុំភូមិព្រះយេស៊ូវ

Jesus Village Church

QT
មេសា ០៤

ព្រះបន្ទូលប្រចាំថ្ងៃ

លោកយ៉ូសែបជួយស្ដេចផារ៉ោន

លោកុប្បត្តិ ៣៩:១-៤១:៤៩ Genesis 39:1-41:49

លោក​យ៉ូសែប​ត្រូវបានគេលក់អោយទៅធ្វើជាទាសកររបស់លោកមន្រ្ដី ជនជាតិអេស៊ីបម្នាក់។ ក្រោយមក យ៉ូសែប​ត្រូវ​បានគេដាក់គុក ពីព្រោះប្រពន្ធរបស់មន្រ្ដីនោះ បាននិយាយកុហកអំពីគាត់។ ប៉ុន្ដែ ព្រះជាម្ចាស់​បាន​ថែ​រក្សា​យ៉ូសែប​។ ​ព្រះជាម្ចាស់ បានជូយលោកយ៉ូសែបអោយនិយាយជាមួយផារ៉ោន(គឺជាស្ដេច)!យ៉ូសែបបានព្រមានដល់ស្ដេចផារ៉ោនថា នឹងមានប្រាំពីរឆ្នាំ ដែលនឹងមានស្បៀងអាហារបរិបូណ៍នៅ​ឯទីវាល​គ្រប់​កន្លែង​ ហើយនិងប្រាំពីរឆ្នាំទៀតដែលនឹងគ្មានស្បៀងអាហារដុះលូតលាស់នៅតាមទីវាលទេ។ យ៉ូសែប​បាន​ប្រាប់​ស្ដេច​ផារ៉ោនថា" ព្រះអង្គត្រូវតែ តែងតាំង អ្នកណាម្នាក់អោយមាននាទី ទទួលខុសត្រូវ ក្នុង​ការ​ប្រមូល​ស្បៀង​អាហារទុក។ ដូច្នេះ នៅគ្រាណា​ដែល​អត់​មាន​ស្បៀង​អាហារ​លូត​លាស់​នៅ​ឯ​វាល​សោះ​នោះ​នៅ​តែ​មាន​ស្បៀង​អាហារ​គ្រប់គ្រាន់ល្មម​ សំរាប់អោយគ្រប់គ្នាបរិភោគដដែល "។ស្ដេចផារ៉ោនទ្រង់ចូលចិត្តនូវអ្វីៗ ដែលលោកយ៉ូសែបបាននិយាយ។ ព្រះអង្គបានតែងតាំង លោក​យ៉ូសែប​អោយ​ទទួល​ខុសត្រូវនៅក្នុងការប្រមូលស្បៀងអាហារទុក។ ស្ដេចផារ៉ោនបានប្រទាននូវព្រះទម្រង់(ចិញ្ចៀន) មូយ​វង់​ដល់​លោក​យ៉ូសែប ព្រមទាំងសំលៀកបំពាក់ថ្មីប្រណិតៗ។ ទ្រង់ថែមទាំងបានប្រទាន រាជរថ មូយដល់ យ៉ូសែប ជិះ​ទៀត​ផង! យ៉ូសែប​បានធ្វើដំណើរពេញស្រុកអេស៊ីបទាំងមូល ដើម្បី​អោយ​បាន​ដឹង​ប្រាកដ​ថា​មាន​ស្បៀង​អាហារ​គ្រប់​គ្រាន់​ល្មម​សំរាប់បរិភោគគ្រប់ហើយ។ ព្រះជាម្ចាស់បានជួយយ៉ូសែប អោយថែរក្សាមនុស្សទាំងអស់។

អានអត្ថបទទាំងមូល

ព័ត៌មានថ្មីៗ

មើលទាំងអស់
News

បោះជំរុំ​យុវជន និងជំទង់

អានបន្ត
News

បេសសកម្ម​សុខភាពមាត់ធ្មេញ

អានបន្ត
News

បោះជំរុំយុវជនមេត្រីភាព

អានបន្ត
Save the Date

ព្រឹត្តិការណ៍នាពេលខាងមុខ

Baptism
កម្មវិធីក្រុមជំនុំ

កម្មវិធីជ្រមុជទឹក

ថ្ងៃសៅរ៍ ទី២៨ មីនា ២០២៦
០៦:០០ ព្រឹក

ការធ្វើបន្ទាល់ជាសាធារណៈអំពីសេចក្តីជំនឿ និងការចាប់ផ្តើមជីវិតថ្មីក្នុងព្រះគ្រីស្ទ។

ក្រុងព្រះសីហនុ
Easter
កម្មវិធិពិសេស

កម្មវិធីព្រះជន្មរស់

អាទិត្យ​ ទី​០៥ មេសា ២០២៦
០៩:០០ ព្រឹក

ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ រំលឹកអ្នកជឿអំពីសេចក្ដីស្រឡាញ់ ការអត់ទោសបាប និងសេចក្ដីសង្ឃឹមនៃជីវិតថ្មីតាមរយៈជ័យជំនះរបស់ព្រះគ្រីស្ទ និងការសន្យាដ៏អស់កល្បជានិច្ចនៃសេចក្ដីសង្គ្រោះសម្រាប់អស់អ្នកដែលជឿ។

ក្រុមជំនុំភូមិព្រះយេស៊ូវ

កាលវិភាគកម្មវិធីប្រចាំសប្តាហ៍

សូមអញ្ជើញមកចូលរួមថ្វាយបង្គំព្រះ និងសិក្សាព្រះបន្ទូលជាមួយយើងខ្ញុំតាមពេលវេលាខាងក្រោម

ថ្ងៃ / Date ម៉ោង / Time កម្មវិធី / Service
ថ្ងៃអាទិត្យ 08:00 AM - 09:00 AM
ថ្នាក់ព្រះបន្ទូល (Sunday Bible School)
ថ្ងៃអាទិត្យ 09:00 AM - 10:30 AM
កម្មវិធីថ្វាយបង្គំ Worship Service
ថ្ងៃអាទិត្យ 01:30 PM - 03:00 PM
កម្មវិធីថ្វាយបង្គំជំទង់ (Youth Worship)
ថ្ងៃអាទិត្យ 02:00 PM - 04:00 PM
កម្មវិធីកុមារ (Sunday School)
ថ្ងៃពុធ 08:00 PM - 09:30 PM
កម្មវិធីយុវជន (Youth Ministry)
រៀងរាល់ថ្ងៃ 05:30 AM - 06:30 AM
អធិស្ឋានពេលព្រឹក (Morning Prayer)

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទំព័រទំនាក់ទំនង

សួរព័ត៌មានបន្ថែម

ប្រវត្តិក្រុមជំនុំ

JVC History Video

« ទស្សនាវីដេអូអំពីដំណើរដើមទង និងការលូតលាស់នៃក្រុមជំនុំភូមិព្រះយេស៊ូវ ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន គឺដោយព្រះគុណព្រះ... »

កម្មវិធីសិក្ខាសាលា

២០២៦

សិក្ខាសាលាស្ត្រីវ័យក្រោម៤៥

០៦-០៧ មករា ២០២៦

សិក្ខាសាលាស្ត្រីវ័យ៤៥ឡើង

០៤ មេសា ២០២៦

បោះជំរុំយុវជន

០១-០២ ឧសភា ២០២៦

សិក្ខាសាលាគ្រួសារ

០៥-០៦ មិថុនា ២០២៦

បោះជំរុំយុវជនមេត្រីភាព

១៥-១៦ តុលា ២០២៦