លោកុប្បត្តិ ៣៩:១-៤១:៤៩ Genesis 39:1-41:49
Joseph helps Pharaoh
លោកយ៉ូសែបត្រូវបានគេលក់អោយទៅធ្វើជាទាសកររបស់លោកមន្រ្ដី ជនជាតិអេស៊ីបម្នាក់។ ក្រោយមក យ៉ូសែបត្រូវបានគេដាក់គុក ពីព្រោះប្រពន្ធរបស់មន្រ្ដីនោះ បាននិយាយកុហកអំពីគាត់។ ប៉ុន្ដែ ព្រះជាម្ចាស់បានថែរក្សាយ៉ូសែប។ ព្រះជាម្ចាស់ បានជូយលោកយ៉ូសែបអោយនិយាយជាមួយផារ៉ោន(គឺជាស្ដេច)!
យ៉ូសែបបានព្រមានដល់ស្ដេចផារ៉ោនថា នឹងមានប្រាំពីរឆ្នាំ ដែលនឹងមានស្បៀងអាហារបរិបូណ៍នៅឯទីវាលគ្រប់កន្លែង ហើយនិងប្រាំពីរឆ្នាំទៀតដែលនឹងគ្មានស្បៀងអាហារដុះលូតលាស់នៅតាមទីវាលទេ។ យ៉ូសែបបានប្រាប់ស្ដេចផារ៉ោនថា" ព្រះអង្គត្រូវតែ តែងតាំង អ្នកណាម្នាក់អោយមាននាទី ទទួលខុសត្រូវ ក្នុងការប្រមូលស្បៀងអាហារទុក។ ដូច្នេះ នៅគ្រាណាដែលអត់មានស្បៀងអាហារលូតលាស់នៅឯវាលសោះនោះនៅតែមានស្បៀងអាហារគ្រប់គ្រាន់ល្មម សំរាប់អោយគ្រប់គ្នាបរិភោគដដែល "។
ស្ដេចផារ៉ោនទ្រង់ចូលចិត្តនូវអ្វីៗ ដែលលោកយ៉ូសែបបាននិយាយ។ ព្រះអង្គបានតែងតាំង លោកយ៉ូសែបអោយទទួលខុសត្រូវនៅក្នុងការប្រមូលស្បៀងអាហារទុក។ ស្ដេចផារ៉ោនបានប្រទាននូវព្រះទម្រង់(ចិញ្ចៀន) មូយវង់ដល់លោកយ៉ូសែប ព្រមទាំងសំលៀកបំពាក់ថ្មីប្រណិតៗ។ ទ្រង់ថែមទាំងបានប្រទាន រាជរថ មូយដល់ យ៉ូសែប ជិះទៀតផង! យ៉ូសែបបានធ្វើដំណើរពេញស្រុកអេស៊ីបទាំងមូល ដើម្បីអោយបានដឹងប្រាកដថាមានស្បៀងអាហារគ្រប់គ្រាន់ល្មមសំរាប់បរិភោគគ្រប់ហើយ។ ព្រះជាម្ចាស់បានជួយយ៉ូសែប អោយថែរក្សាមនុស្សទាំងអស់។