ប្រជារាស្រ្តនាំយកអំណោយមកដើម្បីធ្វើរោងឧបោសថ

ថ្ងៃសៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ២០២៦

និក្ខមនំ ៣៥:៤-៣៦:៧ ​ ​(Exodus 35:4-36:7)

The people bring gifts to make the Tabernacle.
 ព្រះអម្ចាស់បានប្រទានអោយលោកម៉ូសេនូវគំរោងការផ្សេងៗ ដើម្បីធ្វើត្រសាលមូយដែលគេហៅថា ត្រសាលព្រះ។ ត្រសាលនោះគឺជាកន្លែងដ៏ពិសេសមូយ សម្រាប់ថ្វាយបង្គំព្រះអម្ចាស់។ លោកម៉ូសេបានប្រាប់ប្រជាជនយ៉ាងច្បាស់លាស់ អំពីរបៀបដែលធ្វើត្រសាលនោះ។
      ប្រជាជនទាំងអស់ ដែលចង់នាំយកអំណោយមកថ្វាយតាមតម្រូវការ​ ដើម្បីសាងសង់ត្រសាលព្រះនោះ ក៏បានយកមកដូចជា មាស ត្បូងមានតំលៃ និងរបស់ផ្សេងៗ។
      ប្រជាជន បាននាំយករបស់ដែលល្អស្អាត កាន់តែច្រើនឡើងៗមក​! វាហាក់បីដូចជាគ្រប់គ្នា មានចិត្តចង់ថ្វាយរបស់ដ៏ល្អបំផុតមក ដើម្បីជូយសង់ត្រសាលព្រះនេះ​!
     មិនយូរប៉ុន្មាន ក៏មានរបស់របរល្មមដើម្បីសង់ត្រសាលព្រះ ប៉ុន្ដែប្រជាជននៅតែនាំយកអំណោយមកបន្ថែមទៀតដដែល។ ពួកគេនិយាយថា " សូមប្រាប់ប្រជាជនអោយឈប់យកអំណោយមកទៀតទៅ យើងមានច្រើនពេកហើយ"។ ប្រជាជនបានសង់ត្រសាលព្រះ ដូចជាព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកគេមែន។