៣២កំពុងដែលអ្នកទាំង២ចេញទៅ នោះមានគេនាំមនុស្សគ ដែលមានអារក្សចូល មកឯទ្រង់
៣៣រួចកាលបានដេញអារក្សចេញហើយ នោះមនុស្សគបាននិយាយឡើងបាន ឯបណ្តាមនុស្សទាំងប៉ុន្មាន គេមានសេចក្ដីអស្ចារ្យថា មិនដែលឃើញមានយ៉ាងដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលសោះឡើយ
៣៤តែពួកផារិស៊ីនិយាយឡើងថា អ្នកនេះដេញអារក្ស ដោយសារតែមេអារក្សទេ។
៣៥ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា នឹងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា
៣៦កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល
៣៧បានជាទ្រង់មានបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ
៣៨ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់។