Isaac chooses not to fight
លោកអ៊ីសាក់គាត់ត្រូវការ ជីកអណ្ដូងទឹកមួយ ដើម្បីអោយគ្រួសារគាត់ អ្នកបំរើ និងសត្វពាហនៈគាត់ មានទឹកល្អសំរាប់ផឹក ។ រីឯជួយលោកអ៊ីសាក់ប្រឹងប្រែងធ្វើការយ៉ាងខ្លាំងក្នុងការជីកដីចុះទៅក្រោមយ៉ាងជ្រៅ ។ បន្ទាប់មក ទឹកក៍ចាប់ផ្ដើមចេញមកពេញអណ្ដូង នោះ ។
ពួកគេសប្បាយចិត្តណាស់ លើកលែងតែអ្នកជិតខាងរបស់លោកអ៊ីសាក់ប៉ុណ្ណោះ ។ ពួកអ្នកជិតខាងទាំងនោះនាំគ្នាស្រែកឡើងថា " អណ្ដូងនោះ គឺជារបស់ពួកយើងទេ" ។ ប៉ុន្តែលោកអ៊ីគាត់មិនចង់ឈ្លោះគ្នា ជាមួយអ្នកជិតខាងរបស់គាត់ឡើយ ។ ដូច្នេះលោកអ៊ីសាក់ ក៍អនុញ្ញត្តិអោយគេយកអណ្ដូងនោះទៅ ។ លោកអ៊ីសាក់ ក៍ផ្លាស់ប្ដូរទៅកន្លែងផ្សេងវិញ ។ ហើយគាត់បានប្រាប់អ្នកជំនួយគាត់ អោយជីកអណ្ដូងមួយទៀត ។
អ្នកដែលជួយលោកអ៊ីសាក់ពេលនោះ បានធ្វើការយ៉ាងលំបាកម្ដងទៀត ។ មិនយូរប៉ុន្មានទឹក ក៍ចាប់ផ្ដើមចេញមកពេញអណ្ដូងនោះ ។ ប៉ុន្ដែពេលនោះ អ្នកជិតខាងគាត់ ក៍បានមកម្ដងទៀតះ ហើយតាំងស្រែកឡើងទៀតថា " អណ្ដូងនោះ ជារបស់ពួកយើងទេ " ។
លោកអ៊ីសាក់ គាត់នៅតែមានចិត្តសប្បុរស ចំពោះអ្នកជិតខាងគាត់ដដែល ។ ដូច្នេះគាត់ក៍ប្ដូរទីតាំងទៅកន្ដែងផ្សេងម្ដងទៀត ។ ហើយក៍ប្រាប់អ្នកជំនួយគាត់ អោយជីកអណ្ដូងមូយទៀត ។ នៅយប់នោះ ព្រះអម្ចាស់បានមានបន្ទូលថា " អ៊ីសាក់អើយ ចូរឯងកុំភ័យខ្លាចអ្វីឡើយ ដ្បិតអញគង់នៅជាមួយឯងជានិច្ច " ។ អ្នកជិតខាងគាត់បានមកម្ដងទៀង ។ ពូកគេនិយាយឡើងទៀតថា " ពួកយើងលែង ប្រឆាំងមួយអ្នកទៀតហើយ " ។ លោកអ៊ីសាក់មានចិត្តសប្បាសណាស់! គាត់រីករាយណាស់ ដែលព្រះអម្ចាស់ជួយអោយគាត់មានចិត្តសប្បុរស ។