ព្រះគម្ពីរ អ្នកបំរើអប្រាហាំស្វែងរកប្រពន្ធអោយអុីសាក់

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២១ ខែកុម្ភៈ ឆ្នាំ២០២៦
លោកុប្បត្តិ ២៤:១-៦៧ Genesis 24:1-67
Abraham servant finds a wife for Isaac

  អ៊ីសាក់បានធំដឹងក្ដីឡើង ហើយ មិនយូប៉ុន្មានក៏ដល់ពេលដែលគាត់ត្រូវយរៀបការប្រពន្ធ។ តាអប្រាហាំបាននិយាយទៅកាន់អ្នកបំរើគាត់ថា "ឯងត្រូវ សន្យាជាមួយខ្ញុំថា ឯងនឹងស្វែងរកប្រពន្ធមួយអោយកូនប្រុសខ្ញុំអ៊ីសាក់"។ អ្នកបំរើនោះ ក៏បានសន្យាថា នឹង ប្រឹងប្រែងអោយអស់ពីសម្ថភាពគាត់។
      អ្នកបំរើបានផ្ទុកនូវអំណោយបណ្ដាការផ្សេងៗជាច្រើននៅលើសត្វអូដ្ធ។ គាត់បានធ្វើដំណើរ កាត់វាលរហោស្ថានដ៏ក្ដៅ និង ស្ងួតហែងឆ្ពោះទៅទឹកដី ដែល តា អប្រាហាំធ្លាប់រស់នៅកាលពីមុន។ អ្នកបំរើ​ តាអប្រាហាំបានឈប់សម្រាក់​ ក្បែរអណ្ដូងទឹក នៅក្នុងទីក្រុងមួយ។ អ្នកបំរើបានទូលសួរដល់ព្រះអម្ចាស់ ដើម្បីអោយទ្រង់ជួយបង្ហាញដល់គាត់ថា តើស្រ្ដីមួយណា ដែលជាអនាគតប្រពន្ធ របស់លោកអ៊ីសាក់
      នៅពេលគាត់កំពុងតែអធិស្ធាន ស្រាប់តែស្រ្ដីដ៏ស្អាតម្នាក់ ឈ្មោះរេបិកា​ បានដើរសំដៅមកអណ្ដូវទឹកនោះ។ អ្នកបំរើ តាអប្រាហាំបានសុំទឹកខ្លះពីនាង។នាងក៏បានអោយទឹកទៅគាត់ផឹក​ បន្ទាប់មកក៏និយាយថា " ខ្ញុំនឹងអោយទឹកដល់សត្វអូដ្ធរបស់លោកផឹកដែរ "។ នាងរេបិកាបានប្រឹងប្រែងធ្វើការយ់ាងខ្លាំង ក្នុងការចាក់ទឹក ចូលទៅក្នុងធុង ទុកអោយសត្វអូដ្ធ ដែលស្រេកទឹកនោះ បានផឹកគ្រប់គ្រាន់។ អ្នកបំរើតាអប្រាហាំ បានដឹងថានាងនេះហើយ ដែលព្រះអម្ចាស់សព្វព្រះទ័យ អោយធ្វើជាប្រពន្ធរបស់ លោកអ៊ីសាក់។
      អ្នកបំរើតាអប្រាហាំ មានចិត្តរីករាយខ្លាំងណាស់ ដែលព្រះជាម្ចាស់ឆ្លើយតបសេចក្ដីអធិស្ធានរបស់គាត់។ ឯនាងរេបិកាវិញ ក៏មានចិត្តសប្បាយណាស់ដែរ ដែលបានធ្វើជាប្រពន្ធ របស់លោកអ៊ីសាក់។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ