Isaac is born.
ព្រះអម្ចាស់បានប្រទានព្រះបន្ទូលសន្យាពិសេសមួយដល់លោកអាប់រ៉ាម។ ទ្រង់មានព្រះបន្ទូលសន្យាថា នឹងប្រទានអោយលោកអាប៉រ៉ាម និងប្រពន្ធគាត់មានកូនប្រុសមួយ។ សម្រាប់ជាការរំលឹកនូវព្រះបន្ទូលសន្យារបស់ ព្រះអង្គទ្រង់បានផ្លាស់ប្ដូឈ្មោះលោក អាប់រ៉ាមទៅជា អប្រាហាំវិញ។ អប្រាហាំមានន័យថា "ឪពុកនៃប្រជាជាតិដ៏ច្រើន"។ លោក អប្រាហាំ និងប្រពន្ធគាត់ នាងសារ៉ាបាន រង់ចាំជាច្រើនឆ្នាំ ប៉ុន្តែ ពួកគេនៅតែមិនទាន់មានកូនទៀត។ លោក អប្រាហាំនៅ តែមិនទាន់ឈប់ជឿលើ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ឡើយ។
តាអប្រាហាំ និងយាយសារ៉ាមានវ័យកាន់តែចាស់ទៅៗ គឺចាស់ជាងយាយតាសព្វថ្ងៃនេះទៅទៀត។ ថ្ងៃមួយមានទេវតាខ្លះបានមកលេងផ្ទះលោកអប្រាហាំ ហើយមានព្រះបន្ទូលថា "ឆ្នាំក្រោយ សារ៉ា នឹងមានកូនប្រុសមួយ"។
ពេលនោះយាយសារ៉ាកំពុងតែអង្គុយក្នុងត្រសាល ស្ដាប់ តាអប្រាហាំ និងទេវតានិយាយគ្នា។ នៅពេលយាយលឺសំដីរបស់ទេវតានិយាយដូចច្នេះ គាត់ក៏សើច។ យាយ និងតាអប្រាហាំមានអាយុជិតមួយរយឆ្នាំទៅហើយ ! យាយ ដឹងថាគ្មាននណារម្នាក់ អាយុដូចគាត់ធ្លាប់មានកូននោះទេ។ គាត់ ចាស់ណាស់ទៅហើយ ! ទេវតា ដឹងថាគាត់បានសើច។ ពួកគេពោលថា "តើមានអ្វី ដែលពិបាកសំរាប់ ព្រះអម្ចាស់ ឬទេ?" ។
ព្រះអម្ចាស់បានរក្សាព្រះបន្ទូលសន្យាដល់អប្រាហាំ និងយាយសារ៉ា ។ មួយឆ្នាំក្រោយមក យាយសារ៉ាបានមានកូនប្រុសមួយ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់មែន។
តាអប្រាហាំ និងយាយសារ៉ាបានដាក់ ឈ្មោះកូនប្រុសថា អ៊ីសាក់។