Abram travels to a new home.
ព្រះអម្ចាស់ស្រឡាញ់លោកអាប់រ៉ាមណាស់។ ព្រះអង្គបានប្រាប់អោយលោកអាប់រ៉ាមចាកចេញពីផ្ទះគាត់ ទៅកាន់ទឹកដីថ្មី។ ព្រះអង្គសន្យាថា នឹងអោយលោកអាប់រ៉ាមធ្វើជាមេដឹកនាំនៃប្រទេសមួយដ៏ធំ។
លោកអាប់រ៉ាមបានស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់។ គាត់ និងប្រពន្ធគាត់ ព្រមទាំងក្មួយប្រុសគាត់ដែលឈ្មោះឡុត គ៏បានចាកចេញពីផ្ទះពួកគេទៅដែរ។ ពួកគេក៏បានយកសត្វពាហនៈ និងនាំអ្នកបំរើគេទាំងអស់ទៅជាមួយដែរ។ ពួគគេបានដើរអស់រយៈពេលជាច្រើនថ្ងៃ។
បន្ទាប់ពីដើរអស់រយៈពេលជាច្រើនថ្ងៃមក លោកអាប់រ៉ាម និងគ្រួសារគាត់ក៏បានទៅដល់ទឹកដីថ្មី។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់គាត់ថា ព្រះអង្គនឹងប្រទានទឹកដីថ្មីនោះទៅដល់ពួកកូនចៅគាត់។ លោកអាប់រ៉ាម បានថ្វាយបង្គំព្រះអម្ចាស់ ហើយគាត់ទុកចិត្តលើព្រះជាម្ចាស់។ លោកអាប់រ៉ាមជឿថា ព្រះនឹងរក្សាសេចក្ដីសន្យារបស់ទ្រង់។