ព្រះគម្ពីរ ព្រះអម្ចាស់ប្រទានសេចក្ដីសន្យាមួយ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៣១ ខែមករា ឆ្នាំ២០២៦
លោកុប្បត្តិ ៨:១-៩:១៧ Genesis 8:1-9:17
God makes a promise.

  ផែនដីត្រូវបានគ្របដណ្ដប់ដោយទឹកអស់រយះពេលយ៉ាងយូរ។​​ នៅទីបំផុតទឹកបានស្រករហូតល្មមអោយបាតទូកគឿងនៅលើកំពូលភ្នំមួយ។ផែនដីចាប់ផ្ដើមស្ងួតឡើងៗ។
     លោកណូអេ និងគ្រូសារគាត់ ព្រមទាំងសត្វទាំងអស់បានស្នាក់នៅក្នុងទូកអស់រយះពេលជាច្រើនថ្ងៃ។ នៅពេលដែលផែនដីស្ងួតល្មមហើយ ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រាប់លោកណូអេ​ អោយចេញពីទូក។ គ្រួសារលោកណូអេ ប្រហែលជាមានចិត្តរំភើបរីករាយណាស់​! ចំណែកឯពួកសត្វទាំងអស់ ក៏ប្រហែលជារំភើបរីករាយដែរ មិនខាន! គេត្រូវចំណាយអស់រយះពេលយ៉ាងយូរទំរាំតែពួកគេអាចដើរ ឬ ឡើង ឬ លូននៅលើដីស្ងួតបាន។
     បន្ទាប់ពីពេលដែលគាត់បានលែងសត្វចេញពីទូកអស់ហើយ លោកណូអេបានសង់អាសនាមួយ គឺជាកន្លែងពិសេសដើម្បីថ្វាយបង្គំព្រះ។​ លោកណូអេបានអរព្រះគុណចំពោះព្រះជាម្ចាស់សម្រាប់ការថែរក្សាគ្រួសារគាត់ អោយមានសុវត្តិភាពក្នុងអំឡុងពេលទឹកជំនន់។
     ព្រះអម្ចាស់បានសព្វព្រះហឬទ័យខ្លាំងណាស់ ដែលលឺលោកណូអេអធិស្ធាន។ ទ្រង់បានសន្យាដល់លោកណូអេថា ទ្រង់នឹងមិនបំផ្លាញជីវិតដោយសារ ទឹកជំនន់ដ៍ធំនេះ ម្ដងទៀតឡើយ។ ព្រះអម្ចាស់បានដាក់ឥន្ទធនូនៅលើមេឃ ដើម្បីរំលឹកដល់មនុស្សគ្រប់គ្នា អំពីសេចក្ដីសន្យារបស់ទ្រង់

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ៣១