ព្រះគម្ពីរ ព្រះអម្ចាស់ការពារលោកណូអេ និងសត្វអោយមានសុវត្តិភាព

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៤ ខែមករា ឆ្នាំ២០២៦
លោកុប្បត្តិ ៧:១-២៨ ​Genesis 7:1-24
God keeps Noah and the animals safe

     ព្រះនឹងបញ្ចូនទឹកជំនន់មួយមកពន្លឹចផែនដឺទាំងមូល។ លោកណូអេក៏បានសង់ទូកធំនោះរួចជាស្រេច។ ឥឡូវនេះ ទ្រង់សព្វព្រះហឬទ័យអោយលោកណូអេ នាំយកសត្វខ្លះពីគ្រប់ប្រភេទមកដាក់ក្នុងទូកអោយពេញ។ មាន ដំរីពីរ ស្វាពីរ ខ្លាឃ្មុំពីរ ហើយនិង​ ជ្រូកពីរ។ ហើយនៅមានសត្វជាច្រើនប្រភេទផ្សេងទៀតដែរ។ លោកណូអេ និង​គ្រួសារគាត់បានជួយនាំសត្វទាំងអស់ទៅដាក់លើទូកធំ។ ការងារនោះប្រហែលជាការងារមួយដ៏លំបាកណាស់!
          ទីបំផុតសត្វទាំងអស់បានចូលទៅក្នុងទូកគ្រប់ចំនួន។ មេឃក៏ចាប់ផ្ដើមងងឹត​ ហើយពេញដោយពពក។ភ្លាមនោះគ្រួសារលោកណូអេបានលឺភ្លៀង ធ្លក់ នៅលើដំបូលទូក។ មិនយូរប៉ុន្មាន ទូកធំក៏បានអណ្ដែតនៅលើទឹក។ ទូកធំនោះ បានយោលឃ្លីងឃ្លោងៗ ទៅក្រោយទៅមុខ។ មេឃបានភ្លៀងហើយភ្លៀងទៀត អស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
          គ្រួសារលោកណូអេបានលឺសំឡេងប្លែកៗជាច្រើនដែលមិនធ្លាប់លឺ។ ដំបូងគាត់ប្រហែលជាភ័យខ្លាចហើយ។ ប៉ុន្តែព្រះបានថែរក្សាគ្រប់គ្នាទាំងអស់ ដែលនៅក្នុងទូកអោយមានសុវត្ថិភាព។ មួយរយៈពេលដែលពួកគេបានរង់ចាំក្នុងទូកធំនោះ គឺផែនដីទាំងមូលត្រូវបានគ្របដណ្ដប់ដោយទឹក។ សូម្បី តែកំពូលនៃភ្នំដែលខ្ពស់ជាងគេបំផុតលើផែនដីនេះក៏នៅក្រោមទឹកដែរ។ អ្វីៗទាំងអស់ដែលមិននៅក្នុងទូកធំនោះ ត្រូវបានបំផ្លាញទាំងអស់។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ២៤