Noah builds an ark
អដាំ និង នាងអេវ៉ា បានបង្កើតកូនជាច្រើន ហើយកូនៗរបស់ពួកគេក៏បានបង្កើតកូនពូនជាចៅច្រើននាក់ដែរ ។ ដូច្នេះចំណេរក្រោយមកទៀត មនុស្សមានចំនួនច្រើន ហើយរស់នៅគ្រប់ទីកន្លែង ។ ប៉ុន្តែ ពួកគេមិនបានស្រឡាញ់ និងស្ដាប់បង្គាប់ដល់ព្រះឡើយ ។ ពួកគេបានធ្វើអោយមនុស្សដទៃទៀត ឈឺចាប់ហើយមិនបានធ្វើតាមច្បាប់របស់ព្រះទេ ។ ទ្រង់សោកស្ដាយយ៉ាងខ្លាំង ដែលបានបង្កើតពួកគេមក ។នៅសល់មនុស្សតែម្នាក់គត់ ដែលបានស្រឡាញ់ព្រះ គាត់ឈ្មោះ ណូអេ ។
លោក ណូអេបានប្រព្រឹត្តតែអ្វីដែលត្រឹមត្រូវតែប៉ុណ្ណោះ ។ ព្រះទ្រង់បានមានព្រះបន្ទូល ទៅលោកណូអេថា ទ្រង់ និងបញ្ចូនទឹកជំនន់មកពន្លិចផែនដីទាំងមូល ។
ព្រះបានបង្គាប់លោក ណូអេ ថា " ចូរឯងសង់ទូកធំមួយ " ។ គេហៅទូកនោះថា ទូកធំ ។ លោកណូអេ និង គ្រួសារគាត់ និងមានសុវត្ថិភាពដោយសារ ទូកធំនោះ នៅពេលដែលទឹកជំនន់បានមកដល់។
លោក ណូអេ និងគ្រួសារគាត់បានស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ។ ពួកគេបានធ្វើការយ៉ាងលំបាកក្នុងការធ្វើទូធំនោះ ហើយពួកគេប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការប្រមូលអាហារទុក ។ រយះពេលជាយូរក្រោយមក ទូកនោះក៏បានធ្វើរួចរាល់ទាំងស្រុង ។ រីឯលោកណូអេ និងគ្រួសារគាត់ ក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ។