Adam and Eve disobey God
លោក អដាំ និងនាងអែវ៉ា បានរស់នៅក្នុងសួនច្បារដ៏អស្ចារ្យមួយ ។ នៅទីនោះមានដើមឈើ និងរុក្ខជាតិយ៉ាងច្រើនដែលជាម្ហូបអាហារល្អៗ ដូចជា ផ្លែប៉ោម ផ្លែចេក ផ្លែទំពាំងបាយជូរ និងផ្លែឪឡឹក ។ នៅទីនោះក៏មានផ្កាផ្សេងៗ ដើមឈើ និងរុក្ខជាតិស្រស់ស្អាតយ៉ាងច្រើនសម្រាប់មើល ។
នៅកណ្ដាលសួនច្បារនោះ មានដើមឈើមួយហៅថា ដើមឈើស្គាល់ល្អស្គាល់អាក្រក់ ។ ព្រះជាម្ចាស់បានមានបន្ទូលប្រាប់ អដាំ និងនាងអេវ៉ា ថាពួកគេអាចបរិភោគផ្លែអ្វីៗដែលនៅក្នុងសួនច្បារទាំងមូល លើកលែងតែផ្លែឈើស្គាល់ល្អស្គាល់អាក្រក់មួយតែប៉ុណ្ណោះ ។
ថ្ងៃមួយ សត្វពស់មួយក្បាលបាននិយាយទៅកាន់ នាងអេវ៉ា ហើយបានប្រាប់នាងអោយបរិភោគផ្លែឈើដែលព្រះបានហាមនាង ។ សត្វពស់នោះបាន និយាយថា " ប្រសិនបើអ្នកបរិភោគផ្លែឈើនោះ អ្នកនិងដឹងរឿងរ៉ាវផ្សេងៗទៀត ដែលអ្នកមិនធ្លាប់ដឹងពីមុនគឺ អ្នកនិងបានដូចជាព្រះ " ។
នាងអេវ៉ា បានស្ដាប់តាមសត្វពស់នោះ នាងក៏បានបរិភោគផ្លែឈើពីដើមឈើ ដែលព្រះបានហាមមិនអោយបរិភោគ ។ អដាំក៏បានបរិភោគខ្លះដែរ ។ ព្រះជាម្ចាស់មានព្រះហឬទ័យព្រូយយ៉ាងខ្លាំងដែលគេមិនស្ដាប់បង្គាប់ទ្រង់ ។ ដូច្នេះ អដាំ និង នាងអេវ៉ា ត្រូវបានចាកចេញពីសួនច្បារដ៏ស្រស់ស្អាតនោះ ប៉ុន្ដែ ព្រះអម្ចាស់ នៅតែស្រឡាញ់ពួកគេយ៉ាងខ្លាំងដដែល ៕