ព្រះគម្ពីរ ម៉ាកុស ១២:១-១២
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី៥ ខែមករា ឆ្នាំ២០២៦
១
ទ្រង់ក៏ចាប់តាំងមានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចថា មានមនុស្សម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ នឹងសង់ប៉ម ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ
២
ដល់រដូវហើយ គាត់ចាត់បាវម្នាក់ទៅឯពួកអ្នកធ្វើចំការ ដើម្បីនឹងទទួលផលខ្លះពីពួកអ្នកទាំងនោះ
៣
តែគេចាប់បាវនោះវាយ ហើយឲ្យត្រឡប់ទៅវិញទទេ
៤
គាត់ចាត់បាវ១ទៀតឲ្យទៅឯគេ តែគេចោលបាវនោះនឹងថ្ម ទាំងវាយក្បាល ហើយបណ្តេញឲ្យទៅវិញ ទាំងជេរប្រមាថផង
៥
គាត់ក៏ចាត់ម្នាក់ទៀត តែគេសំឡាប់អ្នកនោះបង់ ក៏បានចាត់ជាច្រើននាក់ទៅទៀត ខ្លះត្រូវគេវាយ ខ្លះត្រូវគេសំឡាប់ចោល
៦
គាត់នៅមានកូនសំឡាញ់តែ១ ក៏ចាត់កូននោះឲ្យទៅឯគេក្រោយបង្អស់ ដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ
៧
តែពួកអ្នកធ្វើចំការនោះ គេនិយាយគ្នាថា នេះជាកូនគ្រងមរដក ចូរយើងសំឡាប់វាចេញ នោះមរដកនេះនឹងបានមកលើយើងរាល់គ្នាវិញ
៨
រួចគេចាប់កូនគាត់ សំឡាប់បោះចោលទៅក្រៅចំការទៅ
៩
ដូច្នេះ តើម្ចាស់ចំការនឹងធ្វើដូចម្តេច គឺគាត់នឹងមកបំផ្លាញពួកអ្នកធ្វើចំការនោះ រួចប្រវាស់ទៅឲ្យអ្នកឯទៀតវិញ
១០
តើអ្នករាល់គ្នាមិនបានមើលបទគម្ពីរនេះផងទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក
១១
ការនោះ គឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការអស្ចារ្យនៅភ្នែកយើងខ្ញុំ»
១២
គេក៏រកឱកាសចាប់ទ្រង់ ព្រោះដឹងថា ទ្រង់មានបន្ទូលពាក្យប្រៀបនោះដាក់គេ ប៉ុន្តែគេខ្លាចហ្វូងមនុស្ស រួចគេដើរចោលទ្រង់បាត់ទៅ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ៥