ព្រះគម្ពីរ ព្រះជាម្ចាស់បង្កើតពិភពលោក

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៣ ខែមករា ឆ្នាំ២០២៦
លោកុប្បត្តិ ១:១-២:២៥ Genesis 1:1-2:25
God creates the world.

កាលដើមដំបូងបង្អស់ មុនពេលដែមានអ្វីៗទាំងអស់ ព្រះជាអម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ។ ទ្រង់គ្រាន់តែមានបន្ទូលថា " ចូរអោយមានពន្លឺឡើង " ដូច្នេះពន្លឺក៏បានកើតមានឡើង ! បន្ទាប់មកទៀត ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងដីគោក និងមហាសមុទ្រ ។ ព្រះជាម្ចាស់បានបង្កើតរុក្ខជាតិផ្សេងៗ ព្រះអាទិត្យ ព្រះចន្ទ័ និង​ផ្កាយទាំងឡាយ ។ ទ្រង់សព្វព្រះហឬទយ័អ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក ។ របស់ទាំងនោះល្អប្រសើរណាស់។

     បន្ទាប់មកព្រះជាម្ចាស់បានមានបន្ទូលថា "ចូអោយផ្ទៃមេឃមានពេញដោយពួកសត្វបក្សាបក្សីដែលហើរ " ហើយក៏មានដូច្នេះមែន ។ ទ្រង់បានមានបន្ទូលទៀតថា " ចូអោយទឹកមានពេញដោយមច្ចាជាតិគ្រប់ប្រភេទ " ពេលនោះក៏មានត្រី ត្រីដូហ្វាំង សារ៉ាយ និងមានមច្ចាជាតិក្នុងទឹកផ្សេងទៀតដែរ ។ បន្ទាប់មកទៀត ទ្រង់បានបង្កើត សត្វពាហនៈគ្រប់ប្រភេទ ។ នៅពេលដែលទ្រង់បានទតឃើញសត្វគ្រប់ប្រភេទ ដែលទ្រង់បានបង្កើតមកទ្រង់បានមានបន្ទូលថា " ពួកគេល្អណាស់ " ។

     ក្រោយមកទ្រង់បានធ្វើអ្វីមួយទៀតដែលរិតតែពិសេសជាងគេ ! ទ្រង់បានយកដីមកសូនវា ជារូបមនុស្សប្រុសម្នាក់ ។ បន្ទាប់មកព្រះបានផ្លុំខ្យល់ចូលទៅក្នុងរូបមនុស្សប្រុសនោះ ហើយគាត់ក៏មានជីវិតរស់ឡើង។ ក្រោយមក ព្រះបានបង្កើតស្រ្ដីម្នាក់ទៀត ។ ពួកគេគឺជាមនុស្សទីមួយ មនុស្សដូចអ្នក និងខ្ងុំដែរ ។ ពួកគេត្រូវបានដាក់ឈ្មោះថា អដាំ និង អេវ៉ា ។ ព្រះអង្គស្រឡាញ់លោក អដាំ និង នាង អេវ៉ាណាស់ ។ អ្វីៗទាំងអស់ ដែលព្រះបានបង្កើតមកសុទ្ធតែល្អទាំអស់​

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ៣