ព្រះគម្ពីរ លោកប៉ុល​ បញ្ជូន​លោក​អូនេស៊ីម ​ទៅផ្ទះវិញ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៧ ខែធ្នូ ឆ្នាំ២០២៥
ភីលេម៉ូន ១-២៥ ,Philemon 1-25
Paul Sends Onesimus home

 លោកអូនេស៊ីម គាត់មានបញ្ហាជាមួយម្ចាស់គាត់ ហើយ​គាត់បានរត់ចោលស្រុកទៅឆ្ងាយ។ គាត់បានលួចយករបស់របរផ្សេងៗដែលមិនមែនជារបស់គាត់។ របស់របរទាំងឡាយដែលគាត់បានយកមក គឺជាកម្មសិទ្ធរបស់លោកភីលេម៉ូន ដែលជាបុរសម្នាក់ដែលលោកអូនេស៊ីម បានរត់គេចចេញមកនោះ។
     ថ្ងៃមួយលោកអូនេស៊ីម បានជួបជាមួយលោកប៉ុលដែលជាបុរសម្នាក់បានស្រឡាញ់ព្រះយេស៊ូវ លោកប៉ុលបានមានចិត្តចង់ជួយលោកអូនេស៊ីម។ លោកប៉ុល បានប្រាប់លោកអូនេស៊ីម អំពីព្រះយេស៊ូវ។ មិនយូរក្រោយមកលោកអូនេស៊ីមក៏បានស្រឡាញ់ព្រះយេស៊ូវ ដែរ។
     លោកអូនេស៊ីម បានដឹងថាវា គឺជាការខុសឆ្គងមួយក្នុងយករបស់របរផ្សេងៗ ដែលជាកម្មសិទ្ធរបស់ភីលេម៉ូន មកដូច្នេះ។ លោកអូនេស៊ីម បានដឹងថាគាត់ត្រូវតែត្រឡប់ទៅឯលោកភីលេមូន វិញ ព្រមទាំងសុំការអត់អោនទោសពីលោក។ 
     លោកប៉ុល បានមានចិត្តចង់ជួយលោកអូនេស៊ីម ណាស់។ ដូច្នេះ គាត់បានសរសេរសំបុត្រមួយផ្ញើរទៅកាន់លោកភីលេម៉ូន។ គាត់បានសរសេរថាៈ មកដល់លោកភីលេម៉ូន ខ្ញុំកំពុងតែបញ្ជូនលោកអូនេស៊ីម ជាម្នាក់ដែលខ្ញុំស្រឡាញ់អោយត្រឡប់ទៅឯអ្នកវិញ។ សូមអ្នកបានស្វាគមន៍គាត់ដូចខ្ញុំបែបដូច្នេះដែរ ប្រសិនបើគាត់ជំពាក់អ្វីដល់អ្នកនោះ សូមអ្នកគិតថ្លៃជាមួយនឹងខ្ញុំចុះ។ ពីខ្ញុំមិត្តសំឡាញ់របស់អ្នក ប៉ុល
      លោកប៉ុល បានប្រគល់សំបុត្រនោះ ទៅលោកអូនេស៊ីម។ បន្ទាប់មកគាត់បាន និយាយថា”អ្នកត្រូវតែត្រឡប់ទៅឯលោកភីលេម៉ូនវិញ។​ ហើយសូមប្រាប់គាត់ថា អ្នកមានការសោកស្តាយណាស់ ចំពោះការខុសឆ្គងទាំងឡាយដែលអ្នបានធ្វើកន្លងមក”

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ អេម៉ុស ៥