ព្រះគម្ពីរ សត្វពស់ចឹកលោកប៉ូល

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៣ ខែធ្នូ ឆ្នាំ២០២៥
កិច្ចការ ២៨:១-៦ ​ Acts 28:1-6
A snake bites Paul

លោកប៉ូល និងមនុស្សផ្សេងៗទៀតដែលនៅលើទូកបានមានសុវត្ថិភាពទាំងអស់គ្នាបន្ទាប់ពីទូករបស់ពួកគេបាក់បែកអស់ទៅ។ ពួកគេបានហែលទឹក ឬបណ្ដែតខ្លូនពីលើបំណែកទូករបស់ពួកគេទៅកាន់កោះមូយដែលគេហៅឈ្មោះថា កោះមេលីត។

មនុស្សដែលបានរស់លើកោះនោះបានបង្កាត់ភ្លើងឡើង ហើយបានជួយថែរក្សាមនុស្សទាំងអស់ដែលមកពីទូកនោះ។លោកប៉ូលគាត់បានជួយបង្កាត់ភ្លើងដែរ។លោកប៉ូលបានរើសមែកឈើមូយកង មកដាក់ពីលើភ្នក់ភ្លើង។នៅពេលដែលគាត់បានដាក់មែកឈើពីលើភ្លើង ស្រាប់តែមានពស់មូយបានចេញពីមែកឈើនោះមក ហើយបានចឹកដៃរបស់លោកប៉ូល។

មនុស្សដែលរស់នៅលើកោះនេះបានដឹងថា សត្វពស់មូយនេះគ្រោះថ្នាក់ខ្លាំងណាស់។ពួកគេបានគិតថា សត្វពស់នឹងធ្វើអោយលោកប៉ូលស្លាប់មិនខាន។ប៉ុន្ដែ ព្រះជាម្ចាស់មិនបានអនុញ្ញាតិអោយលោកប៉ុលស្លាប់ទេ។ សត្វពស់មិនបានធ្វើអោយ លោកប៉ូល ឈឺចាប់ទេ។មនុស្សដែលរស់នៅលើកោះនេះទាំងអស់ បានងឿងឆ្ងល់ជាខ្លាំង។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ វិវរណៈ ១៣