ព្រះគម្ពីរ ម៉ាកុស ៤:៣៥-៤១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​១១ ខែធ្នូ ឆ្នាំ២០២៥
៣៥លុះ​ពេល​ល្ងាច​ថ្ងៃ​នោះ​ឯង ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង ៣៦កាល​បាន​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​ហើយ នោះ​ពួក​សិស្ស​ក៏​ទទួល​ទ្រង់​តាម​ភាព​ដដែល​ទៅ​ក្នុង​ទូក ហើយ​មាន​ទូក​តូចៗ​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ ៣៧នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក ដល់​ម៉្លេះ​បាន​ជា​ទូក​ពេញ​ហើយ ៣៨តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស​ហើយ លោក​មិន​រវល់​ទេ​ឬ​អី ៣៩កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ ៤០រួច​ទ្រង់​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្ដី​ជំនឿ ៤១នោះ​គេ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ នឹង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ វិវរណៈ ១១