Paul ship wrecks in a storm
លោកប៉ូល និង មនុស្សដទៃទៀត បានឡើងលើទូកដ៏ធំមួយ។ លោកប៉ូល បានដឹងថាការធ្វើដំណើរនៅតាមសមុទ្រនៅពេលវេលានេះគឺមិនមានសុវត្ថិភាពទេ។គាត់បានប្រាប់មនុស្សទាំងអស់នៅលើទូកថា " ប្រសិនបើយើងចេញដំណើរទៅឥឡូវនេះ យើងនឹងមានបញ្ហាជាច្រើនជាមិនខាន"។ មនុស្សទាំងអស់មិនបានស្ដាប់គាត់ទេ។ខ្យល់បានចាប់ផ្ដើមបក់បោកឡើង។ហើយបានបក់នាំទូកចេញទៅឯនាយសមុទ្រ។
បន្ទាប់មក ខ្យល់បានចាប់ផ្ដើមបក់ខ្លាំងទៅៗ។ ឆាច! ឆាច! រលកជាច្រើនបានបាចសាចយ៉ាងខ្ពស់នៅលើអាកាស និង បានបក់ចូលមកក្នុងទូក។ រលកទាំងនោះស្ទើរតែបោកទង្កិចទូកអោក្រឡាប់ទៅហើយ ! ពពកខ្មៅធំៗបានគ្របដណ្ដប់នៅលើផ្ទៃមេឃ។ភ្លៀងបានបង្អុរធ្លាក់ចុះមក។មនុស្សគ្រប់ៗគ្នានៅលើទូកបានភ័យខ្លាចជាខ្លាំង។
លោកប៉ូលបានមានដំណឹងល្អសម្រាប់មនុស្សទាំងអស់។លោកប៉ូលបាននិយាយថា " ចូលកុំភ័យខ្លាចអី គ្មានអ្នកណាមូយនឹងទទួលរងនូវការឈឺចាប់ឡើយ ។ ដ្បិបព្រះជាម្ចាស់បានបញ្ចូនទេវតារបស់ទ្រង់អោយមកប្រាប់ដល់ខ្ញុំថា ព្រះជាម្ចាស់នឹងថែរក្សាពួកយើងទាំងអស់គ្នា "។
នាពេលព្រឹកប្រលឹមស្រាងៗឡើង មនុស្សទាំងអស់បានមើលឃើញដីគោក ! ពួកគេព្យាយាមបើកក្ដោងទូកទៅកាន់មាត់ច្រាំង ។ រលកធំៗដែលមានកម្លាំងខ្លាំង បានរុញច្រានទូកនោះអោយទៅជាប់គឿងនឹងខ្សាច់ដែលនៅពីក្រោមទឹក។វាបានបុកទង្គិច លាន់ សូរ ប្រាវ! ទូកនោះបានបាក់បែក ជាបំណែកតូចៗ ។ មនុស្សទាំងអស់បានលោតចុះទៅក្នុងទឹក។ ពួកគេបានរកឃើញផ្លូវទៅកាន់ដីគោក។គ្មានអ្នកណាមូយបានទទួលរងនូវការឈឺចាប់អ្វីទេ។ព្រះជាម្ចាស់ទ្រង់បានថែរក្សាមនុស្សទាំងអស់។