ព្រះគម្ពីរ លោកប៉ូលនិយាយប្រាប់ស្ដេចមួយអង្គអំពីព្រះយេស៊ូវ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២៥
កិច្ចការ ២៥:១៣-២៦:៣២ ​​​​​ Acts 25:13-26:32
Paul tells a king about Jesus

នៅថ្ងៃមួយ ពួកទាហានបាននាំលោកប៉ូលទៅឯទីក្រុងធំមួយ ។ លោកប៉ូលត្រូវបានគេដាក់នៅក្នុងគុកនៅទីនោះ ពីព្រោះមានមនុស្សខ្លះមិនចង់អោយលោកប៉ូលនិយាយអំពីព្រះយេស៊ូទេ ។ ក្រុមមនុស្សទាំងនេះបានស្នើរសុំអោយលោកអភិបាលឃុំឃាំង លោកប៉ូលទុកនៅក្នុងគុក ។ ឈ្មោះរបស់លោកអភិបាលនោះគឺ ឯកឧត្តមភេស្ទុស

ខណះពេលដែលលោកប៉ូលនៅក្នុងគុក មានស្ដេចមួយអង្គ និងមហេសី របស់ទ្រង់បានយាងមកសួរសុខទុក្ខ ឯកឧត្តម ភេស្ទុស ។ ឯកឧត្តម ភេស្ទុស បានទទួលប្រាប់ស្ដេចអំពីលោកប៉ូល។ ស្ដេចនោះបានមានព្រះបន្ទូលទៅឯកឧត្តម ភេស្ទុសថា " សូមអនុញ្ញាតិអោយខ្ញុំបានស្ដាប់បុរសឈ្មោះប៉ូលនោះផងមើល "​​

+​​​ឯកឧត្តម ភេស្ទុសបានតបឆ្លើយវិញថា " បានក្រាបទួល ទួលបង្គំ នឹងអោយគេនាំលោក ប៉ូលចេញពីគុកមកនៅថ្ងៃស្អែក ដើម្បីអោយទ្រង់បានស្ដាប់គាត់និយាយដែរ " ។ នៅថ្ងៃបន្ទាប់ ពួកទាហានបាននាំលោកប៉ូលចេញពីគុកមក ។ លោកប៉ូលរីករាយជាខ្លាំងដែលគាត់អាចនិងនិយាយប្រាប់ដំណឹងល្អអំពីព្រះយេស៊ូបាន ។ លោកប៉ូលបាននិយាយថា " ព្រះយេស៊ូគឺជាព្រះរាជាម្ចាស់ "​ ។ លោកប៉ូលបានរៀបរាប់នូវរឿងរ៉ាវផ្សេងៗទៀតជាច្រើនអំពីព្រះយេស៊ូដែរ ។

ឯកឧត្តម ភេស្ទុស មិនបានយល់នូវអ្វីៗ ដែលលោកប៉ូលកំពុងតែនិយាយនោះទេ ។ ឯកឧត្តម ភេស្ទុស បាន​ស្រែកឡើងថា " ប៉ូល ឯងឆ្កួតហើយ "

លោកប៉ូលបានឆ្លើយឡើងថា " ខ្ញុំមិនឆ្កួតទេ អ្វីៗដែលខ្ញុំកំពុងតែនិយាយ គឺជាការពិតទាំងអស់ ។ខ្ញុំអធិស្ធានអោយឯកឧត្តមនឹងទទួលជឿដល់ព្រះយេស៊ូថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះជាម្ចាស់ដូចដែលខ្ញុំបានជឿនេះដែរ "​

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ បរិទេវ ៣