Paul and Silas sing praise to God in jail
លោកប៉ូល និងមិត្តសំឡាញ់ម្នាក់របស់គាត់ ឈ្មោះស៊ូឡាស ត្រូវបានគេចាប់ដាក់គុកពីព្រោះមនុស្សខ្លះបានខឹងជាមួយពួកគេ ។ ឆ្មាំគុក បានដាក់ខ្នោះជើងរបស់ពួកគេ ។ លោកប៉ូល និងលោកស៊ីឡាសមិនបានបញ្ចេញសកម្មភាពថាភ័យខ្លាចអ្វីឡើយ ។
លោកប៉ូល និងលោកស៊ីឡាសបានច្រៀងចំរៀងជាច្រើន និងបានអធិស្ធានចំពោះព្រះ ។ អ្នកទោសផ្សេងៗទៀតដែលនៅក្នុងគុកនោះបានស្ដាប់លោកប៉ូល និងលោកស៊ីឡាស ។
នៅពាក់កណ្ដាលអាធ្រាត្រ ដីបានចាប់ផ្ដើមរញ្ចួយ ហើយជញ្ចាំងគុកទាំងអស់ បានចាប់ផ្ដើមបាក់បែក ។ មានការរញ្ចូយដីយ៉ាងរន្ធត់មូយ ហើយទ្វារគុកទាំងប៉ុន្មានបានរបូតចេញទាំងអស់!ខ្នោះដែលនៅលើជើងរបស់លោកប៉ូល និងលោកស៊ីឡាសបានរបូតចេញទាំងអស់!
ឆ្មាំគុកបានគិតស្មានថាអ្នកទោសទាំងអស់បានរត់គេចបាត់អស់ទៅហើយ ។ ឆ្មាំគុកបានសំរេចចិត្តថាគេ និងសម្លាប់ខ្លួនឯងនៅពេលនេះ ប្រសើរជាជាងអោយគេយកទៅជំនុំជំរះទោសពីបទធ្វើអោយអ្នកទោសរត់បាត់ ។
លោកប៉ូលបានស្រែកឡើងថា " កុំធ្វើបាបខ្លូនឯងអី! ពួកយើងនៅទីនេះទាំងអស់គ្នាទេ! " ។ ឆ្មាំគុកបាននាំលោកប៉ូល និងលោកស៊ីឡាស ចេញពីគុក ហើយបានយកពួកគេទៅឯផ្ទះរបស់គាត់ដើម្បីថែរក្សាពួកគេ ។ ឥឡវនេះ ឆ្មាំគុកបានមានចិត្តកំពុងស្គាល់ព្រះយេស៊ូដែរ ។ មនុស្សគ្រប់រូបដែលនៅក្នុងគ្រួសាររបស់ឆ្មាំគុកសុទ្ធតែបានឮដំណឹង ល្អអំពីព្រះយេស៊ូ និងបានទទួលជឿដល់ទ្រង់ ទាំងអស់គ្នា ។