ព្រះគម្ពីរ កិច្ចការ ២៤:១-៩
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥
១
ក្រោយ៥ថ្ងៃមក អាន៉្នានាស ជាសំដេចសង្ឃក៏ចុះទៅ ជាមួយនឹងពួកចាស់ទុំ នាំទាំងមនុស្សម្នាក់មានវោហារ ឈ្មោះទើទូលុសទៅផង ដើម្បីឲ្យចូលទៅប្តឹងលោកចៅហ្វាយពីរឿងប៉ុល
២
កាលលោកបានហៅប៉ុលមក នោះទើទូលុសចាប់ចោទប្រកាន់គាត់ថា
៣
ឱព្រះតេជព្រះគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្ដីសុខប្រពៃ ដោយសារលោកម្ចាស់ ក៏មានចំរើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណា ឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ
៤
តែដើម្បីកុំឲ្យបង្ខាតពេលលោកម្ចាស់ទៀត នោះសូមមេត្តាស្តាប់យើងខ្ញុំបន្តិច
៥
ដ្បិតយើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែលញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកីយនេះបះបោរឡើង
៦
ក៏ចង់ធ្វើបង្អាប់ដល់ព្រះវិហារផង នោះយើងខ្ញុំបានចាប់វាមក ប្រាថ្នាចង់ជំនុំជំរះតាមក្រិត្យវិន័យរបស់យើងខ្ញុំ
៧
ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកវាពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសំបើម
៨
ទាំងបង្គាប់ឲ្យពួកដើមចោទមកឯលោកម្ចាស់ បើកាលណាលោកម្ចាស់បានពិចារណាវា នោះនឹងបានជ្រាបពីគ្រប់ទាំងការ ដែលយើងខ្ញុំចោទប្រកាន់ដល់វាហើយ
៩
ឯពួកសាសន៍យូដា ក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះប្រាកដមែន។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ដានីយ៉ែល ៣