ព្រះគម្ពីរ កិច្ចការ ២៣:២៣-៣៥
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥
២៣
លោកក៏ហៅមេទ័ពរង២នាក់មកប្រាប់ថា ចូររៀបទាហានថ្មើរជើង២០០នាក់ ពលសេះ៧០ នឹងពលកាន់លំពែង២០០ ឲ្យទាន់ក្នុងវេលាម៉ោង៩យប់នេះ ដើម្បីនឹងទៅឯសេសារា
២៤
ហើយឲ្យមានជំនិះសំរាប់ប៉ុលជិះដែរ ដើម្បីនឹងនាំទៅឯលោកភេលីច ជាចៅហ្វាយខេត្ត ដោយសុខសាន្ត
២៥
លោកក៏ធ្វើសំបុត្រ១ច្បាប់ មានសេចក្ដីបែបដូច្នេះថា
២៦
សំបុត្រក្លូឌាស-លូស៊ា សូមក្រាបប្រណិប័តន៍ ចូលមកដល់លោកចៅហ្វាយភេលីច ដ៏ជាធំ សូមទានជ្រាប
២៧
មនុស្សនេះ ពួកសាសន៍យូដាបានចាប់ ហើយគេរៀបនឹងសំឡាប់បង់ ប៉ុន្តែខ្ញុំនាំទាហានទៅទាន់ ដោះរួចពីពួកគេចេញ ដោយបានឮថាជាសាសន៍រ៉ូមដូច្នេះ
២៨
ហើយដែលខ្ញុំចង់ដឹង ពីហេតុអ្វីបានជាគេចោទប្រកាន់វា នោះខ្ញុំបាននាំចុះទៅនៅមុខក្រុមជំនុំរបស់គេ
២៩
ក៏ឃើញថា គេចោទប្រកាន់ពីរឿងជជែកគ្នា ខាងឯក្រិត្យវិន័យរបស់គេទេ តែគ្មានហេតុអ្វីដែលគួរឲ្យស្លាប់ ឬជាប់ចំណងសោះឡើយ
៣០
កាលមានគេមកប្រាប់ខ្ញុំពីឧបាយកល ដែលពួកសាសន៍យូដាគិតធ្វើដល់វា នោះខ្ញុំក៏បញ្ជូនមកឯលោកភ្លាម ទាំងប្រាប់ពួកអ្នកដើមចោទ ឲ្យគេមកចោទប្រកាន់នៅចំពោះលោកចុះ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត សេចក្ដីគួរពុំគួរ សូមទានអភ័យទោស។
៣១
ដូច្នេះ ពួកពលក៏នាំយកប៉ុលទាំងយប់ ទៅឯក្រុងអាន់ទីប៉ាទ្រីស តាមបង្គាប់
៣២
ស្អែកឡើង គេទុកពលសេះឲ្យទៅជាមួយនឹងគាត់ រួចគេត្រឡប់មកឯបន្ទាយវិញ
៣៣
កាលចូលក្រុងសេសារា ហើយជូនសំបុត្រដល់លោកចៅហ្វាយ នោះក៏ប្រគល់ប៉ុលទៅលោកដែរ
៣៤
កាលលោកបានមើលសំបុត្ររួចជាស្រេចហើយ នោះលោកសួរពីគាត់នៅខេត្តណា លុះជ្រាបថា នៅស្រុកគីលីគា
៣៥
ក៏មានប្រសាសន៍ថា ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះអញនឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ដានីយ៉ែល ២