ព្រះគម្ពីរ នាងលីឌាទទួលជឿព្រះយេស៊ូវ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៥
កិច្ចការ ១៦:១១-១៥ Acts 16:11-15
Lydia belives in Jesus

    លោកប៉ូល(កាលពីមុនគេធ្លាប់ហៅគាត់ថា​ សូល) និងមនុស្សខ្លះទៀត បានធ្វើដំណើរទៅកាន់ទីក្រុងមួយទៀត ។ ពួកគេកំពុងស្វែងរកមនុស្សណាដែលបានស្រឡាញ់ព្រះ និងមានចិត្តចង់រៀនសូត្រថែមទៀតអំពីទ្រង់ ។ មានស្រ្តីខ្លះកំពុងតែអង្គុយនៅក្បែរមាត់ទន្លេ ។ ពួកស្រ្តីបានប្រមូលគ្នាមកទីនោះដើម្បីអធិស្ធាន និងជជែកអំពីព្រះអម្ចាស់ ។ លោកប៉ូល និងអ្នកផ្សេងទៀតបានអង្គុយចុះជាមួយក្រុមស្រ្តីនោះ ដើម្បីនិយាយប្រាប់ពួកគេអំពីព្រះយេស៊ូ។
      ពួកគេបាននិយាយថា " ព្រះយេស៊ូវ គឺជាព្រះរាជ្យបុត្រារបស់ព្រះជាម្ចាស់ ទ្រង់បានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញម្ដងទៀតដើម្បីអោយអ្នកអាចនឹងរស់នៅអស់កល្បជានិច្ចជាមួយ និងទ្រង់ " នាងលីឌាបានលឺនូវអ្វីៗដែលលោកប៉ូល និងអ្នកឯទៀតបាននិយាយ ។ នាងលីឌា បានទទួលជឿនូវអ្វីៗដែលពួកគេបាននិយាយ ។ នាងលីឌាបានស្រឡាញ់ព្រះអម្ចាស់ ។ ពួកគ្រួសាររបស់នាងទាំងមូលបានទទួលជឿដល់ព្រះយេស៊ូវ ពេលដែលពួកគេបានស្ដាប់ឮអំពីទ្រង់ហើយ ។
    នាងលីឌាបាននិយាយថា " សូមអញ្ជើញមកស្នាក់នៅឯផ្ទះរបស់ខ្ញុំសិន " ។ លោកប៉ូល និងអ្នកជឿដទៃទៀតបានស្នាក់នៅឯផ្ទះរបស់នាងលីឌាមួយរយះ។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ ដានីយ៉ែល ១