ព្រះគម្ពីរ កិច្ចការ ២១:៣៧-៤០
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥
៣៧
កាលគេរៀបនឹងនាំប៉ុលចូលទៅក្នុងបន្ទាយ នោះគាត់និយាយទៅមេទ័ពធំថា តើលោកបើកឲ្យខ្ញុំជំរាបបន្តិចបានឬទេ លោកសួរថា ឯងចេះនិយាយភាសាក្រេកដែរឬ
៣៨
ដូច្នេះ តើឯងមិនមែនជាសាសន៍អេស៊ីព្ទនោះ ដែលនាំឲ្យបះបោរអំពីមុន ព្រមទាំងនាំពួកមនុស្សកាប់ចាក់គ្នា៤ពាន់នាក់ ឲ្យទៅនៅទីហោរស្ថានទេឬអី
៣៩
តែប៉ុលឆ្លើយតបថា ខ្ញុំជាសាសន៍យូដា មកពីក្រុងតើសុស ដែលនៅស្រុកគីលីគា ឯស្រុកកំណើតរបស់ខ្ញុំ មិនមែនជាក្រុងឥតមានកេរ្តិ៍ឈ្មោះនោះទេ ដូច្នេះ សូមលោកបើកឲ្យខ្ញុំនិយាយទៅជនទាំងឡាយបន្តិចសិន
៤០
លោកក៏បើកឱកាសឲ្យ រួចប៉ុលឈរលើជណ្តើរ ធ្វើគ្រឿងសំគាល់នឹងដៃដល់បណ្តាជន លុះបានស្ងប់ស្ងាត់ហើយ នោះគាត់និយាយទៅគេជាភាសាហេព្រើរថា
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ហូសេ ១០