ព្រះគម្ពីរ កិច្ចការ ២១:២៧-៣៦
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥
២៧
កាលជិតគ្រប់៧ថ្ងៃនោះហើយ នោះពួកសាសន៍យូដាពីស្រុកអាស៊ី គេឃើញប៉ុលក្នុងព្រះវិហារ ក៏ញុះញង់ដល់បណ្តាមនុស្សទាំងប៉ុន្មាន រួចលូកដៃទៅចាប់យកគាត់ ហើយស្រែកថា
២៨
នែ អ្នករាល់គ្នា ជាសាសន៍អ៊ីស្រាអែលអើយ មកវ៉ឺយជួយគ្នា នេះហើយជាមនុស្សដែលបង្រៀនដល់មនុស្សទាំងអស់ នៅគ្រប់ទីតំបន់ ឲ្យទាស់នឹងសាសន៍យើង នឹងក្រិត្យវិន័យ ហើយទីនេះដែរ ឥឡូវនេះ បាននាំទាំងសាសន៍ក្រេកចូលមកក្នុងព្រះវិហារ ធ្វើបង្អាប់ទីបរិសុទ្ធនេះថែមទៀតផង
២៩
ដំណើរនេះ គេស្មានថា គាត់នាំសាសន៍ក្រេកនោះទៅក្នុងព្រះវិហារ ដោយព្រោះពីថ្ងៃមុន គេឃើញទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយនឹងគាត់ក្នុងទីក្រុង
៣០
នោះក្រុងទាំងមូលក៏កើតជ្រួលជ្រើម បណ្តាជនទាំងឡាយ គេរត់មកមូលគ្នា កាលចាប់ប៉ុលបានហើយ នោះគេទាញកន្ត្រាក់គាត់ចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម
៣១
តែកំពុងដែលគេរកចន្លោះសំឡាប់គាត់ នោះដំណឹងក៏ឮផ្សាយទៅដល់មេទ័ពធំថា មានកើតវឹកវរពេញក្នុងក្រុងយេរូសាឡិម
៣២
លោកក៏យកទាហាន នឹងមេទ័ពរង នាំរត់ចុះទៅឯគេភ្លាម កាលឃើញលោក នឹងទាហានមកដល់ គេក៏ឈប់លែងវាយប៉ុល
៣៣
លោកចូលទៅចាប់គាត់ ហើយបង្គាប់ឲ្យដាក់ច្រវាក់២ខ្សែ រួចសើុបសួរពីគាត់ជាអ្នកណា ហើយបានធ្វើអ្វីខ្លះ
៣៤
តែក្នុងហ្វូងមនុស្ស ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដូច្នេះ លោកពុំអាចនឹងដឹងអ្វីជាប្រាកដបាន ដោយព្រោះមានសូរស៊ានអឺងកងជាខ្លាំង បានជាលោកបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ
៣៥
លុះបានដល់ទៅជណ្តើរបន្ទាយហើយ នោះពួកទាហានត្រូវលើកសែងគាត់ឡើង ដោយព្រោះហ្វូងមនុស្សច្រឡោតឡើងជាខ្លាំង
៣៦
ដ្បិតមានបណ្តាជនសន្ធឹកណាស់ដែលដើរតាមមក ទាំងស្រែកថា ឲ្យសំឡាប់វាទៅ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ហូសេ ៩