ព្រះគម្ពីរ ទេវតាមួយដោះលែងលោកពេត្រុសអោយមានសេរីភាព

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ២០២៥
កិច្ចការ ១២:១-១៩ Acts 12:1-19
An angel frees Peter

ស្ដេចហេរ៉ូដបានចាប់លោកពេត្រុសដាក់គុក ។ ស្ដេចបានសំរេចព្រះទ័យថា និងប្រហារជិវិតលោកពេត្រុស ចោល គឺព្រោះមនុស្សដែលពេញដោយកំហឹងខ្លះមិនចង់អោយលោកពេត្រុសបន្តអធិប្បាយអំពីព្រះយេស៊ូទៀតទេ ។ នៅយប់នោះលោកពេត្រុស បានដេកជាប់ច្រវ៉ាក់ជាមូយ និងអ្នកយាមពីរនាក់ទៀត នៅក្នុងបន្ទប់គុករបស់គាត់ ។ 
ហើយមានអ្នកយាមជាច្រើនអ្នកទៀតឈរនៅឯមាត់ទ្វារវាគុក ។ ពួកគេមិនចង់អោយលោកពេត្រុសរត់គេចខ្លូនទេ! រំពេចនោះស្រាប់តែមានទេវតាមូយ បានលេចមកនៅក្នុងបន្ទប់គុករបស់លោកពេត្រុស ។ ទេវតានោះបានប្រាប់ថា " ចូរក្រោកឡើងជាប្រញាប់ ! "​ នោះស្រាប់តែច្រវ៉ាក់ទាំងអស់បានរបូតចេញពីកដៃរបស់លោកពេត្រុសទាំងពីរទៅ ។ បន្ទាប់មកទេវតាបានប្រាប់លោកពេត្រុសថា អោយស្លៀកពាក់ និងមកតាម ។ ពួកគេបានដើរចេញពីគុក និង​បានឆ្លងផុតពីអ្នកយាមទាំងអស់ភ្លាម ។ 
សូម្បីតែ ទ្វារក្រុង ក៏បានបើកឡើងដោយខ្លួនឯងដែរ​ ដើម្បីអនុញ្ញាតិអោយពួកគេចេញ! ក្រោយមកទេវតាក៏បានបាត់ខ្លួនទៅ ។ លោកពេត្រុស បានទៅយ៉ាងប្រញាប់ដល់ផ្ទះមូយ ដែលជាកន្លែងក្រុមអ្នកជឿលើព្រះយេស៊ូឯទៀត កុំពុងតែអធិស្ធានសំរាប់គាត់ ។ លោកពេត្រុសបានគោះទ្វារ ។ 
ស្ត្រីអ្នកបំរើម្នាក់ដែលបានមកដល់មាត់ទ្វារហើយនោះ បានភ្ញាក់ផ្អើលជាខ្លាំងណាស់ រហូតភ្លេចបើកទ្វារអោយគាត់ចូល! ទីបំផុត នៅពេលដែលគេអនុញ្ញាតិអោយលោកពេត្រុសចូលក្នុងផ្ទះ ហើយលោកបានពន្យល់ប្រាប់គេគ្រប់ៗគ្នាអំពីររឿងរ៉ាវដែលបានកើតឡើង ។ ពួកគេទាំងអស់គ្នាបានសរសើរតម្កើងដល់ព្រះជាម្ចាស់សំរាប់ការឆ្លើយតបការអធិស្ឋានទាំងអស់របស់ពួកគេ និង ការដែលទ្រង់បានជួយសង្រ្គោះលោកពេត្រុស។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ ហូសេ ៨