ព្រះគម្ពីរ កិច្ចការ ២០:១-៦
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥
១
លុះក្រោយដែលការចលាចលនោះ បានស្ងប់ស្ងាត់ហើយ នោះប៉ុលហៅពួកសិស្សមក រួចលាគេ ចេញទៅឯស្រុកម៉ាសេដូនវិញ
២
កាលគាត់បានដើរកាត់ដែនស្រុកទាំងនោះ ហើយអធិប្បាយទូន្មានជាច្រើន ដល់ពួកសិស្ស នោះគាត់បានដល់ទៅស្រុកក្រេក
៣
ក៏នៅស្រុកនោះអស់៣ខែ តែកាលគាត់រៀបនឹងចុះសំពៅទៅឯស្រុកស៊ីរី នោះពួកសាសន៍យូដា គេគិតល្បិចទាស់នឹងគាត់ បានជាគាត់សំរេចនឹងទៅតាមស្រុកម៉ាសេដូនវិញ
៤
មានសូប៉ាត្រុស ដែលនៅក្រុងបេរា អើរីស្តាក នឹងសេគុនដុស ពីពួកថែស្សាឡូនីច កៃយុស នឹងធីម៉ូថេ ពីក្រុងឌើបេ ហើយទីឃីកុស នឹងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី
៥
អ្នកទាំងនោះចេញទៅមុន ក៏ចាំយើងរាល់គ្នានៅត្រង់ក្រុងទ្រអាស
៦
ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ នោះយើងក៏ចុះសំពៅ ចេញពីក្រុងភីលីពទៅ៥ថ្ងៃ ទើបបានដល់ទៅគេនៅទ្រអាស រួចយើងស្នាក់នៅទីនោះអស់៧ថ្ងៃ
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ហូសេ ៣