ព្រះគម្ពីរ កិច្ចការ ៨:១-៨
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥
១
នៅថ្ងៃនោះឯង ក៏កើតមានសេចក្ដីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំនៅក្រុងយេរូសាឡិម ហើយពួកជំនុំត្រូវខ្ចាត់ខ្ចាយ ទៅនៅតែពាស ក្នុងស្រុកយូដា នឹងស្រុកសាម៉ារី លើកតែពួកសាវកចេញ
២
រីឯខ្មោចស្ទេផាន នោះមានពួកមនុស្សខ្លះដែលកោតខ្លាចដល់ព្រះ បាននាំយកទៅកប់ ព្រមទាំងយំសោកនឹងគាត់ជាខ្លាំងផង។
៣
ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក។
៤
ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល
៥
ឯភីលីព គាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ
៦
ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា នឹងប្រុងស្តាប់អស់ទាំងសេចក្ដី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ
៧
ព្រោះមានអារក្សអសោចិ៍ ដែលបានចូលមនុស្សជាច្រើន វាស្រែកឡើងជាខ្លាំង រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង នឹងមនុស្សខ្វិនជាច្រើន បានជាដែរ
៨
ហើយនៅទីក្រុងនោះ គេមានសេចក្ដីអំណរជាខ្លាំង។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ហូសេ ២