ព្រះគម្ពីរ លោកពេត្រុសអធិប្បាយដល់លោកកូនេលាស

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១ ខែវិច្ឆិកា ឆ្នាំ២០២៥
កិច្ចការ ១០:១-៤៨ Acts 10:1-48
Peter preaches to Cornelius

លោកកូនេលាសជាទាហា​នរ៉ូមាំងម្នាក់ គាត់បានព្យាយាមធ្វើនូវអ្វីៗដែលត្រឹមត្រូវ និងបំរើព្រះជាម្ចាស់។ ប៉ុន្ដែ គាត់មិនបានស្គាល់អំពីព្រះយេស៊ូទេ។ ព្រះជាម្ចាស់បានបញ្ចូនទេវតាមូយអោយមកមានបន្ទូលជាមូយលោកកូនេលាស ។ ទេវតានោះបានប្រាប់ថា " ចូលអ្នកចាត់អ្នកខ្លះអោយទៅតាមលោកពេត្រុស អោយគាត់មកទីនេះដើម្បីនឹងនិយាយជាមូយអ្នក " ។ លោកកូនេលាសបានធ្វើតាមអ្វីៗដែលទេវតាបានប្រាប់ ។

នៅពេលដែលពួកគេបានទៅដល់ផ្ទះមួយដែលជាកន្លែង លោកពេត្រុសកំពុងតែស្នាក់នៅនោះ គឺលោកពេត្រុសបាននៅឯលើដំបូលផ្ទះ កំពុងតែរង់ចាំអោយម្ហូបអាហារថ្ងៃត្រង់បានរៀបរួចរាល់សិន ។ លោកពេត្រុសបានចាប់ផ្ដើមអធិស្ធាន។ ខណៈពេលដែលគាត់កំពុងតែអធិស្ធាន ព្រះជាម្ចាស់បានបង្ហាញគាត់តាមរយៈសប្ដិមួយថា ព្រះទ្រង់ស្រឡាញ់មនុស្សលោកទាំងអស់ ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រាប់លោកពេត្រុស អោយទៅជាមួយ និងមនុស្សដែលកំពុងតែមកជួបគាត់បន្តិចទៀតនេះ ។
បន្តិចក្រោយមក ពួកបុរសទាំងនោះបានមកដល់ផ្ទះរបស់លោកពេត្រុស ។ លោកពេត្រុសបានចុះមកក្រោមដើម្បីជំរាបសួរពួកគេ ។ 
គាត់បានសួរថា "ហេតុអ្វីបានជាពួក អ្នកស្វែងរកខ្ញុំដូច្នេះ?" ។ ពួកបុរសនោះ បានប្រាប់លោកពេត្រុស អំពីហេតុកាណ៍ដែល ទេវតាបានប្រាប់ លោកកូនេលាស ។ លោកពេត្រុសបានអញ្ញើញពួក គេអោយចូលមកក្នុងផ្ទះ និងបានអោយម្ហូបអាហារខ្លះដល់ពួកគេបរិភោគ​ ។ ពេលព្រឹកស្អែកឡើង លោកពេត្រុសបានធ្វើដំណើរទៅជាមូយពួកគេទៅកាន់ផ្ទះលោក កូនេលាស ។ លោកពេត្រុសបានប្រាប់មនុស្សគ្រប់គ្នានៅទីនោះអំពីព្រះយេស៊ូ ។ 
លោកកូនេលាសព្រមទាំង ក្រុមគ្រួសាររបស់គាត់ទាំងអស់ បានទទួលជឿ​ និង បានទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ៕

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ ហូសេ ១