ព្រះគម្ពីរ ព្រះជាម្ចាស់ប្រោសនាងតេប៊ីថាអោយមានជិវិតរស់ឡើងវិញបន្ទាប់ពីលោកពេត្រុសអធិស្ធាន

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៥ ខែតុលា ឆ្នាំ២០២៥
កិច្ចការ ៩:៣២-៤៣ Acts 9:32-43
God brings Dorcas to life again after Peter prays.

នាងតេប៊ីថា បានស្រឡាញ់ចូលចិត្តចំពោះការជួយដល់មនុស្សផ្សេងៗទៀត ។ នាងបានធ្វើសំលៀកបំពាក់សំរាប់មនុស្សផ្សេងៗទៀត ។ នាងតែងតែជួយដល់ អ្នកក្រីក្រជានិច្ច។នាងតែងតែព្យាយាមធ្វើនូវអ្វីៗដែលល្អត្រឹមត្រូវជានិច្ច ។ ប្រជាជនទាំងអស់ ដែលនៅក្នុងទីក្រុងរបស់នាងពិតជាមានសេចក្តីស្រលាញ់នាងខ្លាំងណាស់ ។
ប៉ុន្តែ នាងតេប៊ីថាបានមានជំងឺជាទំងន់ គឺធ្ងន់រហូតដល់គាត់ស្លាប់។ពួកមិត្តសំលាញ់របស់នាង បានកើតទុក្ខក្រៀមក្រំជាខ្លាំង ។ មានពួកមិត្តសំឡាញ់របស់នាងតេប៊ីថាខ្លះបានឮថាលោកពេត្រុស ដែលជាមិត្តសំឡាញ់របស់ព្រះយេស៊ូ បានស្ថិតនៅទីក្រុងមួយជិតនេះ។ពួកគេបានទៅជួយលោកពេត្រុស ហើយបានសុំអោយគាត់មកមើលនាងតេប៊ីថាផង។

លោកពេត្រុស បានមកដល់ ។ ពួកមិត្តសំឡាញ់របស់នាងតេប៊ិថា បាននាំគាត់ទៅឯបន្ទប់ដែលនាងតេប៊ិថានៅ ។ លោកពេត្រុស បានលុតជង្គង់ចុះ ហើយអធិស្ធាន ។ បន្ទាប់មក លោកពេត្រុស បានសម្លឹងមើលទៅឯនាងតេប៊ីថា ហើយនិយាយ  “តេប៊ីថាអើយ ចូរក្រោកឡើង” ។ នាងបើកភ្នែករបស់នាងឡើង ហើយក៏បានងើបអង្គុយ ។ លោកពេត្រុស បានជួយនាង អោយងើបឡើង និងបាននាំនាង ចុះទៅខាងក្រោមជាកន្លែងដែល ពួកមិត្តភក្តិ របស់នាងកុំពុងតែរង់ចាំ ។ នាងមានជីវិតរស់ឡើងវិញហើយ! មានមនុស្ស ជាច្រើនដែលរស់នៅក្នុងទីក្រុងរបស់នាងតេប៊ីថា បានទទួលជឿដល់ព្រះយេស៊ូ ពីព្រោះ តែព្រះជាម្ចាស់បានធ្វើអោយនាងតេប៊ីថា មានជីវិតរស់ឡើងវិញ ៕


អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ អែសរ៉ា ៧