ព្រះគម្ពីរ លោកសូលគេចខ្លួនតាមកន្ត្រក

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៨ ខែតុលា ឆ្នាំ២០២៥
កិច្ចការ ៩:១៩-២៥ Acts 9:19-25
Saul escapes in a basket

លោក​សូល​កំពុងប្រាប់ដំណឹងល្អអំពីព្រះយេស៊ូវ ។​ មនុស្សជាច្រើនបានមានការភ្ញាក់ផ្អើល ពីព្រោះ លោកសូល ធ្លាប់ស្អប់មនុស្សណាដែលស្រលាញ់ព្រះយេស៊ូវ ។ លោក​សូល ធ្លាប់បានចាប់មនុស្សណាដែលថ្វាយបង្គំព្រះយេស៊ូវដាក់ទៅក្នុងគុក ។ ប៉ុន្ដែឥឡូូវនេះលោកសូលបានស្រឡាញ់ព្រះយេស៊ូដែរ​​ ហើយគាត់មានចិត្តចង់ឲមនុស្សផ្សេងៗបានសគាល់អំពីព្រះយេស៊ូវដែរ។ លោកសូលបានប្រាប់មនុស្សជាច្រើនថា ព្រះយេស៊ូគឺពិតប្រាកដជាព្រះរាជបុត្រានៃព្រះជាម្ចាស់មែន ។

មានមនុស្សខ្លះបានខឹងសម្បាជាខ្លាំងដែល លោកសូល កំពុងតែអធិប្បាយអំពីព្រះយេស៊ូវ ។ ពួកគេបានបង្កើតគម្រោងការមូយដើម្បីសម្លាប់លោកសូល ។ ពួកគេបានរង់ចាំនៅតាមមាត់ទ្វាទាំងអស់នៃទីក្រុង ។ ពួកគេបានមានចិត្តចង់ចាប់លោកសូល ពេលគាត់ធ្វើដំណើរទៅកន្លែងណាមូយតែម្នាក់ឯង។ នៅពេលនោះពួកគេនឹងអាចសម្លាប់គាត់បានហើយ  ពួកមិត្តសម្លាញ់ថ្មីៗខ្លះរបស់លោកសូលបានដឹងអំពីគម្រោងការដែលគេចង់បង្កការឈឺចាប់ដល់លោកសូលនោះ ។ នៅពេលពាក់កណ្ដាលអាធ្រាត ពួកមិត្តសំឡាញ់របស់លោកសូលបានដាក់ លោកសូល ចូលក្នុងកន្រ្តកមូយ ហើយបានសម្រូតចុះតាមកំផែងក្រុង ។ លោកសូលបានរត់គេចផុតពីមនុស្សដែលមានចិត្តចង់សម្លាប់គាត់ !


អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សាស្តា ១២