ព្រះគម្ពីរ កិច្ចការ ៩:៣២-៤៣
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី១៦ ខែតុលា ឆ្នាំ២០២៥
៣២
រីឯពេត្រុស កំពុងដែលគាត់ដើរចុះឡើងគ្រប់កន្លែង នោះក៏ចុះទៅឯពួកបរិសុទ្ធនៅភូមិលីដាដែរ
៣៣
នៅទីនោះគាត់ឃើញមនុស្សម្នាក់ឈ្មោះ អេនាស មានជំងឺឈឺស្លាប់ដៃជើង ដេកនៅតែលើគ្រែ អស់៨ឆ្នាំមកហើយ
៣៤
ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទ ទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម
៣៥
ឯមនុស្សទាំងប៉ុន្មាន ដែលនៅភូមិលីដា នឹងស្រុកសារ៉ូន ក៏ឃើញគាត់ ហើយគេប្រែចិត្តជឿដល់ព្រះអម្ចាស់។
៣៦
នៅក្រុងយ៉ុបប៉េក៏ដែរ មានសិស្សស្រីម្នាក់ឈ្មោះ តេប៊ីថា (ស្រាយថា នាងក្តាន់) នាងនោះបានធ្វើគុណ ហើយដាក់ទានជាច្រើន
៣៧
នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ កាលគេបានផ្ងូតទឹករូបនាងហើយ នោះក៏យកទៅដាក់នៅឯបន្ទប់ខាងលើ
៣៨
រួចដោយព្រោះភូមិលីដានៅជិតយ៉ុបប៉េ ហើយពួកសិស្សបានឮថា ពេត្រុសនៅទីនោះ បានជាគេប្រើ២នាក់ឲ្យទៅរកគាត់ ដើម្បីនឹងសូមអង្វរឲ្យមកឯគេដោយឥតបង្អង់
៣៩
ពេត្រុសក៏ក្រោកឡើងទៅជាមួយ កាលបានដល់ហើយ នោះគេនាំគាត់ទៅឯបន្ទប់ខាងលើនោះ ហើយពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ នឹងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ
៤០
តែពេត្រុសបណ្តេញគេទៅក្រៅទាំងអស់ ក៏លុតជង្គង់អធិស្ឋាន រួចគាត់បែរខ្លួនទៅឯរូបបុគ្គលនោះ និយាយថា តេប៊ីថាអើយ ចូរនាងក្រោកឡើង នាងក៏បើកភ្នែកឃើញពេត្រុស រួចឡើងអង្គុយ
៤១
គាត់ក៏ហុចដៃទៅឲ្យនាងតោងឡើង រួចគាត់ហៅពួកបរិសុទ្ធ នឹងពួកស្រីមេម៉ាយមក ប្រគល់នាងទៅគេទាំងរស់
៤២
មនុស្សទាំងឡាយបានដឹងដំណឹងពីការនោះ នៅពេញពាសក្នុងក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើន បានជឿដល់ព្រះអម្ចាស់
៤៣
រួចគាត់ក៏អាស្រ័យនៅយ៉ុបប៉េ ក្នុងផ្ទះជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ សាស្តា ១០