ព្រះគម្ពីរ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់លោកសូល

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១១ ខែតុលា ឆ្នាំ២០២៥
កិច្ចការ ៩:១-១៩ Acts 9:1-19
Jesus talks to Saul

លោកសូលបានគិតច្បាស់នៅក្នុងចិត្តថា ពួកមិត្តសំឡាញ់របស់ព្រះយេស៊ូវកំពុងតែនិយាយកុហក់ទាំងអស់ ។ លោកសូលមិនបាន​ជឿទេ​ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រា​ នៃព្រះ​ជាម្ចាស់ ។​ លោកសូលបានមានចិត្តចង់បង្ខំអោយមនុស្សទាំងអស់ឈប់និយាយ អំពីព្រះ​យេស៊ូវទៀត ។ លោកសូលខឹងសម្បារជាខ្លាំង រហូតដល់មានចិត្តចង់សម្លាប់មនុស្សណាដែលបានជឿដល់ព្រះយេស៊ូវថែមទៀតផង​!


លោកសូលបានទៅឯទីក្រុងដាម៉ាស់ដើម្បីនិងស្វែងរកអស់អ្នកណាដែលបានជឿដល់ព្រះយេស៊ូវ ហើយចាប់ពួកគេទាំងអស់ជាអ្នកទោស ដើម្បី​បញ្ចូនទៅឯទីក្រុងយេរូសាឡឹម ។ ខណៈពេលដែលគាត់បានដើរតាមផ្លូវជាមូយ​ និងមិត្តសំឡាញ់ខ្លះរំពេចនោះស្រាប់តែមានពន្លឺមូយចាំងយ៉ាងខ្លាំងបានជះមកជុំវិញខ្លូនលោកសូល​។ លោកសូលបានដួលចុះដល់ដី ។ ព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់លោកសូលថា " ហេតុអ្វីបានជាអ្នកធ្វើទុក្ខដល់ខ្ញុំដូចច្នេះ ? ចូលទៅឯទីក្រុងដាម៉ាស់ទៅ នោះនិងមានគេប្រាប់អ្នកពីអ្វី ដែលអ្នកត្រូវធ្វើហើយ" ។ លោកសូលបានក្រោកឡើង ប៉ុន្តែគាត់មិនបានមើលអ្វីឃើញទេ។ មិត្តសំឡាញ់លោកសូលបាន​ជូយលោកសូលអោយដើរទៅឯទីក្រុងដាម៉ាស់។

រយះពេលបីថ្ងៃដែលលោកសូលបានខ្វាក់ គាត់មិនបានបរិភោគអ្វីសោះ ។ គាត់បានអធិស្ធានទៅព្រះ ។ ព្រះជាម្ចាស់បានបញ្ចូនបុរសម្នាក់ដែលស្រឡាញ់ព្រះយេស៊ូវអោយមកជូយលោកសូល។ បុរសនោះបានទៅឯផ្ទះមូយដែលជាកន្លែងលោកសូលកំពុងតែស្នាក់នៅ ក៏តាំងនិយាយថា " ព្រះជាម្ចាស់បានបញ្ជូនខ្ញុំមក ដើម្បីអោយអ្នកបានភ្លឺភ្នែកឡើងវិញ "​ ។​ ភ្លាមនោះលោកសូលអាចមើលឃើញបាន ឡើងវិញមែន។ ឥឡូវនេះ លោកសូលបានស្រឡាញ់ និង​ បានស្ដាប់តាមបង្គាប់ ព្រះយេស៊ូវវិញ ៕


អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សាស្តា ៥