Philip tells the good news about Jesus to an Ethiopian man.
ទេវតាបានប្រាប់លោកភីលីពថា អោយដើរតាមផ្លូវមូយក្នុងទីរហោស្ថាន ។ លោកភីលីពបានធ្វើតាមអ្វីៗដូចទេវតាបានប្រាប់ ។ ខណៈពេលដែលគាត់កំពុងតែដើរ លោកភីលីពបានឃើញបុរសម្នាក់កំពុងតែជិះរទះសេះមូយ ។ បុសរម្នាក់នេះបានធ្វើការអោយម្ចាស់ក្សត្រីយនៃប្រទេសអេធីយ៉ូពី ។ គាត់កំពុងតែអានក្រាំងមូយដែលមានព្រះពន្ទូលពីក្នុងព្រះគម្ពីរប៊ីប ។
ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រាប់ទៅលោកភីលីពអោយទៅឯរទេះសេះរបស់បុរសនោះ ហើយតាមអោយជាប់ និងរទេះនោះ។ លោកភីលីពត្រូវតែរត់ដើម្បីតាមរទេះសេះនោះអោយទាន់ ។ លោលភីលីពឮបុរសនោះកំពុងតែអានព្រះបន្ទូលពីព្រះគម្ពីរ ។ លោកពីលីពបានសួរបុរសនោះថា តើគាត់បានយល់នូវអ្វីដែលគាត់កំពុងតែអានឬទេ ។ បុរសសាសន៏អេធីយ៉ូពីនោះបាននិយាយថា ” ធ្វើម៉េចអោយយល់បានលុះត្រាតែមានមនុស្សពន្យល់ដល់ខ្ញុំ? ” បុរសនោះបានអញ្ចើញលោកភីលីព អោយឡើងជិះរទេះសេះជាមូយគាត់។
លោកភីលីពបានពន្យល់ថាព្រះបន្ទូលដែលបុរសនោះកំពុងតែអានសំដែងប្រាប់អំពីព្រះយេស៊ូ ។ លោកភីលីពបានប្រាប់បុរសនោះថា ព្រះយេស៊ូវបានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញម្ដងទៀត ដូច្នេះមនុស្សណាដែលបានជឿដល់ព្រះយេស៊ូវនោះអាចនិងរស់អស់កល្បជានិច្ចជាមូយទ្រង់បាន ។ នៅពេលដែលពួកគេបានមកដល់កន្លែងដែលមានទឹកខ្លះ បុរសនោះបានបញ្ឈប់រទេះសេះ ។ ដើម្បីបង្ហាញថា គាត់បានទទួលជឿដល់ព្រះយេស៊ូវ ហើយនោះលោកភីលីពបានធ្វើបុណ្យជ្រមុជទឺកអោយគាត់ ។ បន្ទាប់មកលោកភីលីពបានបាត់រូបទៅ ! ព្រះជាម្ចាស់បានលើកលោកភីលីពទៅឯកន្លែងផ្សេងវិញ ។ បុរសជនជាតិអេធីយ៉ូពីម្នាក់នោះបានត្រឡប់ទៅផ្ទះវិញ ពេញដោយក្ដីរីករាយពីព្រោះគាត់បានស្គាល់ព្រះយេស៊ូវ ៕