ព្រះគម្ពីរ ២ ពេត្រុស ៣:១៤-១៨

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​៣១ ខែកក្តដា ឆ្នាំ២០២៥
១៤ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្ដី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង ១៥ហើយ​ត្រូវ​រាប់​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌អម្ចាស់​នៃ​យើង ទុក​ជា​សេចក្ដី​សង្គ្រោះ ដូច​ជា​ប៉ុល ជា​បង​ប្អូន​ស្ងួន‌ភ្ងា​របស់​យើង​ខ្ញុំ បាន​សរសេរ​មក​អ្នក​រាល់​គ្នា​តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក​ដែរ ១៦ដូច​ជា​ក្នុង​គ្រប់​ទាំង​សំបុត្រ​របស់​លោក ដែល​សុទ្ធ​តែ​សំដែង​ពី​សេចក្ដី​ទាំង​នេះ នោះ​មាន​សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ខ្លៅ​ល្ងង់ នឹង​ពួក​មិន​ខ្ជាប់‌ខ្ជួន គេ​បង្វែរ​ន័យ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។ ១៧ដូច្នេះ ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​ប្រយ័ត ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នោះ​ជា​មុន​ហើយ ក្រែង​លោ​ធ្លាក់​ពី​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​អ្នក​រាល់​គ្នា​ចេញ ដោយ​បណ្តោយ​តាម​សេចក្ដី​វង្វេង​របស់​ពួក​ទទឹង​ច្បាប់​នោះ ១៨ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចំរើន​ឡើង​ក្នុង​ព្រះ‌គុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ​នៅ​ជាន់​ឥឡូវ​នេះ ដរាប​ដល់​អស់​‌កល្ប​ជានិច្ច។ អាម៉ែន។:៚
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យេរេមា ៥២