Jesus eats a special meal with His friends.
ព្រះយេស៊ូ និង មិត្តសំឡាញ់ទ្រង់ទាំងអស់បាននៅក្នុងទីក្រុងយេរូសាឡឹមដើម្បីប្រារព្វធ្វើពិធីបុណ្យ ថ្ងៃឈប់សំរាកមូយជាមូយគ្នា ។ ពិធីបុណ្យថ្ងៃឈប់សម្រាក់ នោះមានឈ្មោះថាពិធីបុណ្យរំលង ។ ប្រជាជនយូដា ប្រារព្វធ្វើពីធីបុណ្យរំលងនេះ ជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់គ្រាដែលព្រះជាម្ចាស់បានដោះលែងពួកគេអោយរួចផុតពីភាពជាទាសករ ។
ក្នុងចំណែកនៃពីធីបុណ្យនេះ ព្រះយេស៊ូ និង មិត្តសំឡាញ់របស់ទ្រង់បានបរិភោគអាហារពិសេសមូយ ! ព្រះយេស៊ូបានយកនំប័ុងខ្លះពីតុ មក ។ ព្រះយេស៊ូបានមានព្រះបន្ទួល អរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់នំប័ុងនេះ ។ បន្ទាប់មក ព្រះយេស៊ូបានកាច់នំប័ុងនោះជាចំណែក ហើយបានប្រទានចំណែកនំប័ុងខ្លះ ទៅអោយមិត្តសំឡាញ់របស់ទ្រង់គ្រប់ៗគ្នា ។ ព្រះយេស៊ូបានមានព្រះបន្ទូលថា " ចូរយកពិសារចុះ នេះគឺជារូបកាយខ្ងុំដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា "។ ទ្រង់បានប្រៀបធៀបនំប័ុងនោះទៅនិងព្រះកាយរបស់ទ្រង់។
បន្ទាប់មកទៀត ព្រះយេស៊ូបានយកពែកមូយមក ហើយបានអរព្រះគុណដល់ព្រះជាម្ចាស់ ។ ព្រះយេស៊ូបានមានព្រះបន្ទូលថា " ចូរផឹកពីពែងនេះចុះ នេះគឺជាឈាមរបស់ខ្ងុំ ដែលបានបង្ហូរ សម្រាប់មនុស្សជាច្រើន " ។ ព្រះយេស៊ូបានប្រទានពែងនោះដ៏មិត្តសំឡាញ់របស់ទ្រង់គ្រប់ៗគ្នា ។
នំប័ុង និង ពែងគឺជាការរំលឹកដល់អ្វីដែលនិងកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ គឺជាការសុគុតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង ។ អាហារដ៏ពិសេសនេះគឺជាអាហារពេលល្ងាច់ចុងក្រោយ ជាការរំលឹកដល់មនុស្សគ្រប់ៗរូបដែលដើរតាមព្រះយេស៊ូ គឺអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយនិង គំរោងការរបស់ព្រះជាម្ចាស់ដើម្បីអត់ទោសអំពើបាបទាំងអស់។