ព្រះគម្ពីរ ព្រះយេស៊ូវលាងជើងមិត្តសំឡាញ់ទ្រង់

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៩ ខែកក្តដា ឆ្នាំ២០២៥
យ៉ូហាន ១៣:១-១៧ John 13:1-17
Jesus washes His friends​ feet

  ព្រះយេស៊ូ និង​ មិត្តសំឡាញ់របស់ទ្រង់​ទាំង​អស់​កំពុង​តែ​ត្រៀ​ម​ខ្លូន​រួច​ជា​ស្រេច​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដ៏​ពិសេស​មូយ​ជា​មូយ​គ្នា​។ ពួក​គេ​បាន​ចំណាយ​ពេល​ពេញ​មូយថ្ងៃ​ក្នុងការ​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ។ នៅ​តាម​ផ្លូវ​ក្ដៅ និង​ហុយ​ដី​ជា​ខ្លាំង។ នៅ​ពេល​ដែល​ព្រះ​យេ​ស៊ូ​ និង​ មិត្ត​សំឡាញ់​របស់​ទ្រង់​បាន​មក​ដល់ផ្ទះ​ដើម្បី​ទទួល​ទាន​ ​អាហារ ​ពេល​ល្ងាច​ដ៏​ពិសេសនោះ ជើង​របស់​ពួក​គេ​កង្វក់​ទាំងអស់​គ្នា។ ពួក​គេ​ចាំ​បាច់​ត្រូវ​តែ​អោយ​ពួក​គេ​លាង​ជើងអោយ​ ! ប៉ុន្ដែ​ គ្នាននណា​ម្នាក់ចង់លាង​​ជើង​អោយមនុស្ស​ដទៃ​ទេ ។ នោះ​គឺ​ជា​ការ​ងារ​របស់​អ្នក​បំ​រើ​ទេ​តើ ! ព្រះ​យេ​ស៊ូ​បាន​រង់​ចាំ​រហូត​ដល់​មាន​ម្ហូប ​អាហារ នៅ​ពេញ​លើ​តុ ។ រួច​ព្រះ​យេ​ស៊ូ​ក៏​ក្រោក​ឡើង​ ហើយ​បាន​ក្រ​វ៉ាត់​កន្សែង​នៅ​និង​ចង្កេះ​របស់​ទ្រង់ ។ ព្រះ​យេ​ស៊ូបាន​ចាក់​ទឹក​ទៅ​ក្នុង​ផើង​ទឹក​ដ៏​ធំ​មូយ  ហើយ​បាន​ចាប់​ផ្ដើម​លាងជើងអោយ​មិត្តសំ​ឡាញ់​របស់​ទ្រង់ ។ លោក​ពេត្រុ​សមាន​អា​រម្មណ៍​ខ្មាស់​អៀន​យ៉ាង​ខ្លាំង​ ។ លោកពេត្រុស​បាន​ដឹង​ថា គឺ​គាត់​ទេ​តើ​ ដែល​គួរតែ​ទៅ​លាង​ព្រះ​បាទ​ថា្វយ​ព្រះ​យេ​ស៊ូ​វិញ ។ ប៉ុន្ដែ​ព្រះ​យេ​ស៊ូ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ទៅ​លោក​ពេត្រុស​ថា​ គាត់​ត្រូវ​តែ​អោយ​ទ្រង់​លាង​ជើង​អោយ​គាត់​វីញ​ ។ព្រះ​យេ​ស៊ូ​បាន​មាន​ព្រះ​បន្ទួល​ថា​ "​ ចូរ​ធ្វើ​តាម​គំរូរបស់ខ្ងុំចុះ " ។​ ទ្រង់​សព្វ​ព្រះ​ទ័​យ​អោយ​ពួក​គេ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។​


អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យេរេមា ៣៥-៣៦