ព្រះគម្ពីរ យ៉ាកុប ៥:១-១២

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​១៥ ខែកក្តដា ឆ្នាំ២០២៥
ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​យំ​សោក​ចុះ ព្រម​ទាំង​ស្រែក​ទ្រហោ​ផង ដោយ​ព្រោះ​សេចក្ដី​វេទនា ដែល​ត្រូវ​មក​លើ​អ្នក​រាល់​គ្នា ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុក‌រលួយ ហើយ​សំលៀក‌បំពាក់​អ្នក​រាល់​គ្នា ត្រូវ​កន្លាត​កាត់​អស់​ហើយ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ដុះ​ស្នឹម ឯ​ស្នឹម​នោះ នឹង​បាន​ទុក​សំរាប់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង នៅ​ជាន់​ក្រោយ​បង្អស់​នេះ មើល ប្រាក់​ឈ្នួល ដែល​អ្នក​រាល់​គ្នា​បាន​បង្ខាន​ចំពោះ​ពួក​ជើង​ឈ្នួល ជា​អ្នក​ច្រូត​នៅ​ស្រែ​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ស្រែក​ឡើង ហើយ​សំរែក​នៃ​ពួក​អ្នក​ដែល​ច្រូត​នោះ បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ អ្នក​រាល់​គ្នា​បាន​នៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត ដូច​ជា​នៅ​ថ្ងៃ​សំឡាប់​សត្វ អ្នក​រាល់​គ្នា​បាន​កាត់​ទោស ក៏​បាន​សំឡាប់​មនុស្ស​សុចរិត តែ​គេ​មិន​បាន​ត‌យុទ្ធ​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។ បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ដរាប​ដល់​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ គេ​រង់‌ចាំ​ផល​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្ដី​អត់‌ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ នឹង​ចុង​រដូវ​ផង ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់‌ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ បង​ប្អូន​អើយ កុំ​ឲ្យ​រទូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែង​មាន​ទោស មើល​ចៅ‌ក្រម លោក​ឈរ​នៅ​មាត់​ទ្វារ​ហើយ ១០បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់‌ធ្មត់​ចុះ ១១មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំ‌ទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​សេចក្ដី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា នឹង​សេចក្ដី​អាណិត‌អាសូរ​ពោរ‌ពេញ​ដែរ ១២តែ​បង​ប្អូន​អើយ កុំ​ឲ្យ​ស្បថ​ជា​ដើម ទោះ​បើ​នឹង​ស្ថាន‌សួគ៌ ឬ​នឹង​ផែនដី​ក្តី ក៏​កុំ​ឲ្យ​ស្បថ​យ៉ាង​ណា​ឲ្យ​សោះ តែ​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា បាន​នៅ​តែ «បាទ» ហើយ​ពាក្យ «ទេ» នៅ​តែ «ទេ» ដដែល ក្រែង​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យេរេមា ២៧-២៨