ព្រះគម្ពីរ ស្រ្តីម្នាក់បង្ហាញសេចក្ដីស្រឡាញ់ដល់ព្រះយេស៊ូវ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១២ ខែកក្តដា ឆ្នាំ២០២៥
ម៉ាថាយ ២៦:៦-១៣, ម៉ាកុស​ ១៤:៣-៩, យ៉ូហាន ១២:២-៨ Matthew 26:6-13, Mark 14:3-9, John 12:2-8
A Woman shows love to Jesus

ព្រះ​យេ​ស៊ូ​និង​មិត្ត​សំ​ឡាញ់​របស់​ទ្រង់​មូយ​ចំនូន​កំពុង​តែទទួល​ទានអាហារពេល​ល្ងាច​នៅឯផ្ទះរបស់លោកស៊ីម៉ូន។ មានស្រ្ដី​ម្នាក់​បាន​ចូល​មក​ដល់ក្នុងប​ន្ទប់​ដោយ មានកាន់​ប្រេង​ក្រ​អូបយ៉ាង​ថ្លៃមូយ​ដប​មក​ផង ។ ស្រ្តីនោះ​បាន​បើ​ក​គំ​រប​ដប់ហើយ​ក៏ បង្ហូរ​ប្រេង​ក្រ​អូប​នោះ​លើ​ព្រះ​សេរសា(ក្បាល)​ និង​ ព្រះ​បាទា(ជើង) របស់​ព្រះ​យេ​ស៊ូ។​ ក្លិន​ដ៏ក្រអូប​អស្ចារ្យ នៃ​ប្រេង​ក្រអូប​នោះ បានសាយ​ភាយពេញក្នុងផ្ទះ។​
មិត្ត​សំឡាញ់​របស់​ព្រះ​យេ​ស៊ូ​ខ្លះ​មិន​សប្បាយ​ចិត្តទេ ។ ពួកគេបាន​និ​យាយ​ថា " តើ​ហេតុអ្វីបាន​ជា​នាង​ខ្ជះ​ខ្ជាយ​ប្រេងក្រអូប​ដ៏មាន​តម្លៃ​នេះ​អញ្ចឹង​ ? នាង​អាច​យក​ទៅ​លក់  ហើយអាច​ចែក​ទាន​ដល់​មនុស្ស​ក្រី​ក្របាន"។

ព្រះ​យេស៊ូ​ទ្រង់​មាន​ព្រះ​បន្ទូលថា​ " ចូរកុំ​រំខាន​ដល់​នាង​ឡើយ នាងបាន​ធ្វើ​ការ​មូយដ៏​ប្រសើរ។ អ្នក​រាល់​គ្នា​តែង​តែ​អាច​ចែក​ទានដល់​អ្នក​ក្រី​ក្រ​បាន​ជា​ដ​រាប ប៉ុន្តែ​ ខ្ងុំ​មិន​អាច​នៅ​ទី​នេះ​បាន​ជា​ដរាប​បែប​នេះ​ទេ "​ ។ ព្រះ​យេ​ស៊ូ​ទ្រង់​សប្បាយ​ព្រះ​ទ័យ​ជា​ខ្លាំង ដែលស្រ្តី​ម្នាក់​នេះ​បាន​បង្ហាញ​ថា នាង​ស្រឡាញ់​ព្រះ​យេស៊ូខ្លាំងប៉ុណ្ណា ។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យេរេមា ២២-២៣