ព្រះគម្ពីរ ស្រ្តីក្រីក្រម្នាក់ថ្វាយដង្វាយទាំងអស់ដែលគាត់មាន

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៥ ខែកក្តដា ឆ្នាំ២០២៥
ម៉ាកុស ១២:៤១-៤៤, លូកា ២១:១-៤ Mark 12:41-44, Luke 21:1-4
A poor woman gives all she has

ព្រះ​យេ​ស៊ូ​ និង​ មិត្ត​សំ​ឡាញ់​របស់​ទ្រង់​កំ​ពុង​តែ​អង្គុយ​នៅ​ក្បែរ​ព្រះ​វិ​ហារ ។​ មាន​មនុស្ស​ជា​ច្រើន​បាន​មក​ទី​នេះ​ដើម្បី​ថ្វាយ​ដង្វាយ​ជា​លុយដល់​ព្រះ​ជា​ម្ចាស់​​នៅ​ឯ​ព្រះ​វិហារ ។ ពួកគេបានដើរឡើង​ទៅ​ឯ​ហិបដែក​ដ៏ធំមូយ​ ហើយបាន​ទំលាក់​ប្រាក់​កាក់របស់​ពួក​គេ​ទៅ​ក្នុង​ហិបនោះ ។ ​សម្លេង​លាន់លឺសូរ ក្រឺង ! ក្រឺង ! ប្រាក់​ទាំង​នោះ​បាន​ធ្វើ​អោយ​មាន​សម្លេង​ជាច្រើន ។ អ្នក​មាន​ខ្លះ​បាន​ដាក់​ប្រាក់​ជា​ច្រើន​ ទៅ​ក្នុងហិប​នោះ ។ ប្រាក់​ទាំង​នោះ​បាន​ធ្លាក់​ទង្គិច​គ្នាហើយ​លាន់​លឺ​សម្លេង​ឡើង​ខ្លាំង ធ្វើ​អោយមនុស្ស​គ្រប់​ៗគ្នា​ក្រឡេក​មើល​ទៅពួក​អ្នក​មាន​ទាំង​នោះ ។
     ពេល​នោះ​មាន​ស្ត្រី​ក្រី​ក្រ​ម្នាក់​បាន​ដើរ​សំ​ដៅ​ទៅ​ហិប​នោះ​ដែរ ។ គាត់​មាន​ប្រាក់​តែ​ពីរ​កាក់​តូចៗ​ប៉ុណ្ណោះ ។ គាត់បាន​ទំលាក់​កាក់​របស់គាត់​ចូល​ទៅ​ក្នុង​ហិបដង្វាយ​យ៉ាង​ស្ងៀម​ស្ងាត់ ។​ ប្រាក់​របស់​គាត់​មិន​បាន​​ធ្វើ​អោយ​មាន​សម្លេង​អ្វី​ទាល់​តែសោះ ។ ហើយ ​ក៏​គ្មាន​អ្នក​ណា​មូយ​បាន​ងាក​មក​មើល​នាង​ដែរ ។ ប៉ុ​ន្តែ​ព្រះ​យេ​ស៊ូ​ទ្រង់​បាន​ទត​ឃើញ​នូវ​អ្វី​ដែល​នាង​បាន​ធ្វើ​ ហើយ ក៏មាន​ព្រះ​បន្ទូលប្រាប់​មិត្ត​សំឡាញ់​របស់​ទ្រង់​ថា​ " ស្ត្រីក្រីក្រម្នាក់នេះ​បាន​ថ្វាយ​ដង្វាយ​ច្រើន​ជាង​ពួក​អ្នក​មាន​ឯ​ទៀត​ផង ត្បិត​មនុស្ស​ឯទៀត​ៗគេ​ គ្រាន់​តែ​ថ្វាយ​មូយចំណែក​ខ្លះ​នៃ​ប្រាក់​របស់​ពួក​គេ​តែប៉ុណ្ណោះ​។​ ចំណែក​ឯ​ស្រី​នេះ​វិញគាត់​បាន​ថ្វាយ​ប្រាក់​ទាំង​អស់​ដែរ​គាត់​មាន​ " ។



អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យេរេមា ៩-១០