ព្រះគម្ពីរ ព្រះយេស៊ូវបណ្ដេញមនុស្សចេញពីព្រះវិហារ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៨ ខែមិថុនា ឆ្នាំ២០២៥
ម៉ាថាយ ២១:១២-១៦, ម៉ាកុស ១១:១២-១៩​, លូកា ១៩:៤៥-៤៨ Matthew 21:12-16; Mark 11:12-19; Luke 19:45-48
Jesus clears the Temple.

ព្រះ​យេស៊ូ​វបាន​យាង​ទៅ​ឯ​ព្រះ​វិ​ហារ​ ។ ព្រះ​វិហារ​គឺ​ជា​កន្លែង​មូយ​ដ៏​ពិ​សេស​ សម្រាប់​និយាយ​ទៅ​កាន់​ព្រះ​ជា​ម្ចាស់​ ​ហើយ​រៀនសូត្រ​អំពី​ទ្រង់​ផង​។ ប៉ុ​ន្ដែ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ព្រះ​វិហារ​ ដែល​កំពុង​តែ​ធ្វើ​អោយមាន​សម្លេង​អ៊ូរ​អរ​ដោយ​ការលក់​ដូរ​របស់​ផ្សេងៗ​ទៅវិញ ។

មនុស្ស​ម្នាក់​បាន​ស្រែក​ឡើង​ថា " អូហ៏!​ មាន​សត្វ​ព្រាបសម្រាប់​លក់ៗ " ។ ម្នាក់​ទៀតក៏ស្រែក​ឡើង​ដែរថា " សូម​អញ្ចើញ​មក​ទិញ​សត្វ​ព្រាបរបស់​អ្នក​នៅ​ទី​នេះ "​ ។ ពួកគេ​កំពុង​តែកាត់ថ្លៃ​យ៉ាង​ខ្ពស់ និង​ កំ​ពុង​តែ​បោក​ប្រាស់​ប្រ​ជាជន​ទៀតផង ពួក​អ្នក​លក់​បាន​បញ្ចេញ​សម្លេង​ខ្លាំងៗ​ពេក ដែរធ្វើ​អោយ​អ្នក​ដែរ​ចង់​អធិស្ធាន​មិន​អាច​ធ្វើ​បាន​ឡើយ ។ 
គ្មាន​មនុស្ស​ម្នាក់ អាច​និយាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ ឬ រៀន​សូត្រ​អំពី​ទ្រង់​បាន​ឡើយ​នៅ​ពេល​ដែល​មាន​មនុស្ស​កំ​ពុង​តែ​ស្រែក​ឡូ​ឡារ​បែប​នេះ ។  នៅពេល​ដែរ​ព្រះ​យេស៊ូវទត​ឃើញ​បែប​នេះ ទ្រង់​ខ្ញាល់ជា​ខ្លាំង​ណាស់ ។ 

ព្រះ​យេស៊ូ​វបាន​បណ្ដេញ​ពួក​អ្នក​លក់​ទាំង​អស់​នោះ អោយ​ចាក​ចេញ​ពីព្រះ​វិ​ហារ​ទៅ  បន្ទាប់​មក​មាន​អ្នក​ជម្ងឺ​បាន​ចូល​មក​ជិត​រក​ព្រះ​យេ​ស៊ូវ ។  ព្រះ​យេ​ស៊ូ​បាន​ប្រោស់​ពួក​គេ​អោយ​បាន​ជា​ ព្រម​ទាំង​មាន​ព្រះ​បន្ទូល​ទៅ​កាន់ហ្វូង​មនុស្សអំ​ពី​ព្រះ​ជា​ម្ចាស់​ទៀតផង ។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ៣០