ព្រះគម្ពីរ ប្រជាជនស្វាគមន៏ព្រះយេស៊ូវមកទីក្រុងយេរូសាឡឹម

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២១ ខែមិថុនា ឆ្នាំ២០២៥
ម៉ាថាយ ២១:១-១១, ម៉ាកុស ១១:១-១១​, លូកា ១៩:២៨-៤៤ Matthew 22:1-11; Mark 11:1-11; Luke 19:28-44.
People welcome Jesus to Jerusalem.

  ថ្ងៃ​អ្វី​ក៏​សាប្បាយ​ម្លេះ​ន៎ ! ព្រះ​យេ​ស៊ូ​វ និងមិត្ត​សំ​ឡាញ់​ទាំង​អស់​របស់​ទ្រង់​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ឯ​ព្រះ​វិហារ​មូយ​នៅ​ក្នុង​ទី​ក្រុង​យេ​រូ​សា​ឡឹម​។ ព្រះ​យេ​ស៊ូ​វ​ ទ្រង់​បាន​ឈប់​នៅតាម​ផ្លូវ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​មិត្ត​សំ​ឡាញ់​របស់​ទ្រង់​ថា​ " នៅ​ឯ​ទី​ក្រុង​មាន​កូន​សត្វ​លា​មួយ​ក្បាល​ ។ ចូរ​ស្រាយ​វា ហើយ​នាំ​វា​មក​អោយ​ខ្ញុំ"។

ព្រះ​យេ​ស៊ូវ​បាន​ឡើង​គង់​នៅ​លើ​ខ្នងសត្វ​លា​ ហើយ​ចាប់​ផ្ដើម​ជិះ​វា​ទៅ​ឯ​ទីក្រុង មាន​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​ទី​ក្រុង​យេ​រ៉ូសា​ឡឹម​ដែរ មាន​មនុស្ស​ខ្លះ​អរ​សប្បាយ​ខ្លាំង​ណាស់​ដែល​​ឃើញ​ព្រះ​យេ​ស៊ូវ ហើយពួក​គេ​បាន​ក្រាល​អាវ​របស់​ពួក​គេ​នៅ​តាម​ផ្លូវ  ​អ្នក​ខ្លះ​បាន​កាត់​មែក​ឈើ​មក​ដាក់​ពង្រាយ​លើ​ផ្លូវ​សម្រាប់​អោយ​សត្វ​លា​របស់ព្រះយេស៊ូវ​ដើរ​ពី​លើ។ 

ពួក​គេ​កំពុង​តែ​ប្រ​ព្រឹត្ត ​និង​ព្រះ​យេ​ស៊ូ​​ដូច​ជា​ស្ដេច​មួយ​អង្គ​អញ្ចឹង! ឯ​អ្នក​ខ្លះ​ទៀត​បាន​រត់​ទៅ​មុន​ដើម្បី​ប្រាប់​អ្នក​ផ្សេង​ទៀតថា " ព្រះ​យេ​ស៊ូ​វកំពុង​តែ​យាង​មកហើយ "  ហើយ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀតមក​ជួប​ព្រះ​យេស៊ូវ។ពួកគេ​និ​យាយ​ឡើង​ថា​"ហូសាណា ! ហូសាណា ! (ពាក្យ​នេះ​មាន​ន័យ​ថា​ សង្រ្គោះ​ពួក​យើង​ផង​) ។ 
ពេល​នោះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យមូយ​នៅ​ក្នុង​ទី​ក្រុង​យេ​រូ​សា​ឡឹម​ ! មនុស្ស​ជា​ច្រើន​បាន​សរសើរតម្កើង​ដល់​ព្រះ​យេស៊ូវ" ។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ២៣