Jesus bring Lazarus back to life
មានបុរសខ្លះបានរត់មកឯព្រះយេស៊ូដោយនិយាយថា "លោកម្ចាស់អើយ មិត្តសំឡាញ់របស់ទ្រង់ឈ្មោះឡាសារកំពុងតែមានជំងឺជាទម្ងន់។ សូមទ្រង់យាងមក ហើយប្រោសគាត់ អោយជាផង " ។ ព្រះយេស៊ូវ ទ្រង់ចង់ជួយលោកឡាសារ ។ ប៉ុន្តែព្រះយេស៊ូវមិនទៅជួប លោកឡាសារភ្លាមទេ ព្រះយេស៊ូបាននៅរង់ចាំសិន។ ក្រោយមកទើបព្រះយេស៊ូវមានព្រះបន្ទូលប្រាប់មិត្តសំឡាញ់ទ្រង់ថា " តោះយើងនាំគ្នាទៅមើលឡាសារ " ។
ព្រះយេស៊ូវនិងមិត្តសំឡាញ់របស់ទ្រងបានដើរតាមផ្លូវយ៉ាងឆ្ងាយ ។ នៅទីបំផុតពួកគេបានទៅដល់កន្លែងដែលលោកឡាសារបានរស់នៅ ។ នាងម៉ាថាជាបងស្រីរបស់លោកឡាសារបានចេញមកក្រៅដើម្បីជូបព្រះយេស៊ូ ។
នាងម៉ាថាទូលព្រះយេស៊ូថា " ឪ ! ព្រះយេស៊ូអើយ ប្រសិនបើទ្រង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនស្លាប់ទេ ! " ។ នាងម៉ាថា បងស្រីរបស់នាងម៉ារី និងមនុស្សដទៃជាច្រើនទៀតកើតទុកក្រៀមក្រំជាខ្លាំងដោយសារលោកឡាសារបានស្លាប់ ។ ពួកគេភាគច្រើនកំពុងតែយំជាខ្លាំង ។ ព្រះយេស៊ូបានទតឃើញមនុស្សកើតទុក្ខក្រៀមក្រំទាំងអស់ ហើយទ្រង់ក៏ចាប់ផ្ដើមមានព្រះកន្សែងដែរ ។
ព្រះយេស៊ូវ និងមនុស្សទាំងអស់បានដើរទៅឯផ្នូរដែលជាកន្លែងដាក់សពលោកឡាសារ ព្រះយេស៊ូវបានមានព្រះបន្ទូលថា " ចូរយកផ្ទាំងថ្មចេញពីមាត់ផ្នូរទៅ " ។ ព្រះយេស៊ូវបានអធិស្ធាន ក្រោយមកទ្រង់បានមានព្រះបន្ទូលថា " ឡាសារអើយ ! ចេញមក! " លោកឡាសារបានចេញពីផ្នូរមក ។ លោកឡាសារលែងស្លាប់ទៀតហើយ ! គាត់មានជីវិតវិញហើយ ពីព្រោះព្រះយេស៊ូបានប្រោសគាត់អោយរួចពីសេចក្ដីស្លាប់។