ព្រះគម្ពីរ លោកសាខេឡើងដើមឈើដើម្បីមើលព្រះយេស៊ូវ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៧ ខែមិថុនា ឆ្នាំ២០២៥
លូកា ១៩:១-៩ Luke 19:1-9
Zacchaeus climbs a tree to see Jesus.

មានមនុស្ស​ជាច្រើន​បាន​ដើរ​តាម​ព្រះ​យេស៊ូ​វ ។ ពួក​គេ​បាន​មាន​ចិត្ត​ចង់​ឃើញ​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​ និង​ ចង់​ស្តាប់​ឮ​នូវ​អ្វីៗ​ដែល​ទ្រង់​មាន​បន្ទូល​ ។ មាន​មនុស្ស​ច្រើន​ណាស់​ ដែល​ធ្វើ​អោយ​សាខេ​មិន​អាច​មើល​ឃើញ​ទ្រង់ ។ គាត់​បាន​ខំ​ប្រឹង​ឈរ​ជំទើត​ជើង ប៉ុន្តែគាត់​នៅ​តែ​មិន​អាច​មើល​ឃើញ​ដដែល​ ។ គាត់​បាន​ខំ​លោត​ឡើង​ចុះៗ ប៉ុន្តែ​មនុស្ស​ ដទៃ​ទៀត​ខ្ពស់​ពេក​ ។ គាត់​បាន​សុំ​អោយ​មនុស្ស​ដែល​ខ្ពស់ៗ​នោះ​ងាក​ចេញ បន្តិច ប៉ុន្តែពួក​គេ​មិន​បាន​អើពើ​ និង​ គាត់​ទេ​ ។​ 
លោក​សាខេ​មាន​កំពស់​ទាប​ទពេក ។ ហើយ​គ្មាន នរណា​ម្នាក់​ នឹង​ជួយ​គាត់​ទេ​ ពី​ព្រោះ​លោក​សាខេ​បាន​បោកប្រាស់​លុយ​ពួក​គេ​អស់​ជា​ច្រើន​មក​ហើយ​ ។

នៅ​ទី​បំផុត​ លោក​សាខេ​ បាន​រត់​ទៅ​មុខ​ហ្វូង​បណ្តាជន​ ។ លោក​សាខេ​បាន​ប្រទះ​ឃើញ​ដើម​ឈើ​មួយ​តាម​ផ្លូវ​ដែល​គាត់​បាន​ដឹង​ថា​ព្រះ​យេស៊ូ​ នឹង​យាង​កាត់​តាម​ផ្លូវ​នោះ ។ លោក​សាខេ​បាន​ឡើង​ដើម​ឈើ​នោះ​ ហើយ​បាន​រងចាំ​មើល ។
ហ្វូង​មនុស្ស​ជា​ច្រើន​នោះ​បាន​ខិត​ចូល​មក​កាន់​តែ​ជិត​ជាងមុន ។ ឥឡូវ​នេះ​លោក​សាខេ​អាច​មើល​ឃើញ​ព្រះ​យេស៊ូ​វហើយ​​ ! ព្រះ​យេស៊ូ​កំពុង​យាង​សំដៅ​មក​កាន់​ដើម​ឈើ​នោះ​ ។ ព្រះ​យេស៊ូ​បាន​ឈប់​នៅ​ពី​ក្រោម​ដើ​ម​ឈើ​នោះ​ ។ ព្រះ​យេស៊ូ​វបាន​ងាក​ទៅឯលោក​សាខេ​ដោយ​បន្ទូលថា "សាខេ​ អើយ​ ចុះមក ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​នៅ​ថ្ងៃនេះ។"  លោក​សាខេ​ រំភើប​ចិត្ត​ជា​ខ្លាំង !

លោក​សាខេ​បាន​ចុះ​ពី​លើ​ដើម​ឈើ​មក​ ហើយ​ប្រញាប់​ទៅ​ផ្ទះ​ជាមួយ​ព្រះ​យេស៊ូ​ ។ លោក​សាខេ​ បាន​មាន​ចិត្ត​ចង់​ធ្វើ​អ្នីៗ​ដែល​ត្រឹម​ត្រូវ ។ គាត់​បាន​ចែក​ទ្រព្សសម្បត្តិ​របស់​ គាត់​ពាក់​កណ្តាល​អោយ​ទៅ​ប្រជាជន​ក្រីក្រ ។ គាត់​បាន​សន្យា​ថា​នឹង​សង​អោយ​ទៅ​វិញ​ ចំនួន​បួនដង​ពី​អ្វីៗដែល​គាត់​បាន​លួច​ពី​ពួក​គេ​ទាំង​អស់​គ្នា​នោះ​មក​ ។ លោក​សាខេ​មាន​សេចក្តី​អំណរ​ជាខ្លាំង​ដែល​ព្រះ​យេស៊ូបាន​ស្រលាញ់​គាត់ ។​​

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ៧-៨