ព្រះគម្ពីរ ភីលីព ៣:១២-២១
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥
១២
មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្ដី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។
១៣
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្ដីនេះ១ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្ដីខាងមុខទៀត
១៤
ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ
១៥
ដូច្នេះ យើងទាំងអស់គ្នាដែលគ្រប់លក្ខណ៍ហើយ យើងត្រូវមានគំនិតយ៉ាងនោះឯង តែបើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះទ្រង់នឹងសំដែងឲ្យអ្នករាល់គ្នាបានឃើញសេចក្ដីនេះដែរ
១៦
ប៉ុន្តែ ទោះបើបានដល់ទីណាក៏ដោយ គង់តែត្រូវឲ្យយើងកាន់តាមច្បាប់នោះឯង។
១៧
បងប្អូនអើយ ចូរត្រាប់តាមខ្ញុំគ្រប់គ្នា ហើយពិចារណាមើលឲ្យស្គាល់ពួកអ្នក ដែលដើរដូចជាយើងខ្ញុំបានធ្វើក្បួនឲ្យអ្នករាល់គ្នាហើយ
១៨
ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ
១៩
ចុងបំផុតរបស់គេជាសេចក្ដីហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេ ទុកជាសិរីល្អវិញ គេនឹកតែពីរបស់នៅផែនដីនេះ
២០
ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង
២១
ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបអង្គឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ៦