Jesus tells about a patient father
ព្រះយេស៊ូវ បាននិទានប្រាប់រឿងមួយអំពីបុរសម្នាក់ និងកូនប្រុសទាំងពីរបស់គាត់ ។ កូនពៅបានសុំអោយឪពុករបស់គាត់ចែកលុយដែលគាត់នឹងត្រូវទទួល ជាមរតកនៅថ្ងៃមួយ ។ ឪពុកក៏បានអោយកូនប្រុសនូវអ្វីៗដែលកូនប្រុសនោះចង់បាន ។
ក្រោយពីនោះមកមិនយូរប៉ុន្មាន កូនប្រុសពៅនោះប្រមូលលុយទាំងអស់ របស់គាត់ ហើយចាកចេញទៅស្រុកផ្សេងមួយទៀតបាត់ ។ គាត់បានចំណាយលុយទាំងអស់របស់គាត់ទៅលើការជប់លៀងផ្សេងៗ និងទិញឥវ៉ាន់ផ្សេងៗអោយមិត្តផភក្តិរបស់គាត់ ។ បន្ទាប់ពីលុយរបស់គាត់បានអស់ហើយនោះ ក៏ធ្លាក់ខ្លួនក្រតោកយ៉ាក ។ មិនមានម្ហូបអាហារណា សំរាប់គាត់បរិភោគទៀតឡើយ ! គ្មានមិត្តភក្តិណាម្នាក់របស់គាត់បានមកជួយគាត់ទេ ។ ការងារតែមួយកត់ដែលគាត់អាចរកបាន គឺស៊ីឈ្នួលដាក់ចំណីជ្រូកអោយគេ ។ គាត់ឃ្លានខ្លាំងណាស់ រហូតមានចិត្តចង់បរិភោគចំណីដែលជ្រូកកំពុងតែស៊ីទៀតផង ។
នៅទីបំផុតកូនប្រុសពៅនោះបាននឹកឃើញពីអ្វីដែលគាត់គួរតែធ្វើ ។ គាត់បានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ហើយសុំស៊ីឈ្នួលដូចជាអ្នកបំរើម្នាក់របស់ឪពុកខ្លួន ។ ឪពុករបស់គាត់បានឃើញគាត់ នៅពេលដែលគាត់នៅពីចម្ងាយពីឪពុកនៅឡើយ ។ ឪពុករបស់គាត់បានរត់សំដៅទៅគាត់ ហើយបានបោះដៃទាំងពីទៅអោបគាត់ ។
កូនប្រុសពៅបាននិយាយថា " លោកឪពុកអើយ កូនបានធ្វើខុសហើយ មិនសមជាកូនរបស់ឪពុកទៀតទេ " ។ ប៉ុន្តែ ឪពុកបានហៅអ្នកបំរើគាត់ មកថា " ចូរទៅយកសំលៀកបំពាក់ថ្មីមកអោយកូនប្រុសខ្ញុំ ។ ហើយទៅរៀបចំធ្វើពិធី ជប់លៀងមួយ ! ត្បិតកូនប្រុសពៅរបស់ខ្ញុំបានវិលមកផ្ទះវិញហើយ ៕