ព្រះគម្ពីរ អេភេសូរ ៦:១-៩

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​២៨ ខែឧសភា ឆ្នាំ២០២៥
ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ «ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ‌អង្វែង​ទៅ។ ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់‌រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់‌តឿន​របស់​ព្រះ‌អម្ចាស់​វិញ។ អ្នក​បំរើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅហ្វាយ​ខ្លួន​ខាង​សាច់​ឈាម ដោយ​គោរព​កោត‌ខ្លាច​ហើយ​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ទៀង​ត្រង់ ដូច​ជា​ដល់​ព្រះ‌គ្រីស្ទ កុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះ‌អម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​បើ​ជា​បាវ​បំរើ ឬ​អ្នក​ជា​ក្តី។ ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​នឹង​បាវ​បំរើ​ដូច្នោះ​ដែរ ទាំង​លែង​គំហក‌កំហែង​ទៅ ដោយ​ដឹង​ថា ចៅហ្វាយ​របស់​គេ ហើយ​របស់​អ្នក​រាល់​គ្នា​ផង នោះ​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​ទ្រង់​មិន​ចេះ​រើស​មុខ​អ្នក​ណា​ឡើយ។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ៣៥-៣៦