Mary listens to Jesus
ព្រះយេស៊ូវ និង មិត្តសំឡាញ់របស់ទ្រង់បានមកដល់ទីក្រុងមួយដែលមានឈ្មោះថា បេថានី ។ មានស្ត្រីឈ្មោះ ម៉ាថា និង ប្អូនស្រីរបស់នាងឈ្មោះ ម៉ារា បានរស់នៅទីនោះ ។ ពួកគេបានអញ្ជើញព្រះយេស៊ូវ មកផ្ទះរបស់ពួកគេ ។ នាង ម៉ាថា បានប្រឹងធ្វើការយ៉ាងខ្លាំង ដើម្បីរៀបចំអាហារពេលល្ងាចដ៏ឆ្ងាយសំរាប់ព្រះយេស៊ូវ ។ នាងបានចំអិនម្ហូប និងបានលាងសំអាតទៀតផង ។ នាងបានសង្កេតឃើញថា ប្អូនស្រីរបស់នាងម៉ារា មិនបានជួយនាងទេ!
នាងម៉ារា កំពុងអង្គុយនៅលើកំរាលឥដ្ឋ នៅក្បែរព្រះបាត( ជើង )ព្រះយេស៊ូវ កំពុងស្តាប់នូវអ្វីៗទាំងអស់ ដែលព្រះយេស៊ូវ កំពុងមានព្រះបន្ទូល ។ នាងម៉ាថា មិនបានសប្បាយចិត្តទេ ត្បិតមានការងារដែលត្រូវធ្វើ ហើយនាងម៉ារា មិនបានជួយនាងសោះ ! នៅទីបំផុតនាងម៉ាថា បាននិយាយទៅព្រះយេស៊ូវ ថា " តើទ្រង់មិនខ្វល់ទេឫអីថាប្អូនស្រីរបស់ខ្ញុំម្ចាស់បានទុកខ្ញុំម្ចាស់ចោលតែម្នាក់ឯង ? សូមប្រាប់នាងឲ្យមកជួយខ្ញុំផង ! "
ព្រះយេស៊ូវ គ្រាន់តែមានព្រះបន្ទូលថា " ម៉ាថា ម៉ាថាអើយ អ្នកព្រួយចិត្ត ហើយតូចចិត្តអំពីកិច្ចការជាច្រើន ។ ឯនាងម៉ារា បានជ្រើសរើសមកស្តាប់ខ្ញុំ ។ នោះគឺជាការសំខាន់ជាងកិច្ចការផ្សេងៗទាំងអស់នោះទៅទៀត " ៕