ព្រះគម្ពីរ ព្រះយេស៊ូវ និទានប្រាប់អំពីសាសន៍សាម៉ារីដ៏ល្អម្នាក់

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៧ ខែឧសភា ឆ្នាំ២០២៥
លូកា​ ១០:២៥-៣៧ Luke 10:25-37
Jesus tells about a good Samaritan

 ព្រះយេស៊ូវ បាននិទានរឿងនេះប្រាប់ថា​ មាន​បុរស​ម្នាក់​កំពុង​តែ​ធ្វើ​​ដំណើរ​ពី​ ទីក្រុង​យេរូសាឡឹម​ទៅ​ឯទីក្រុង​យេរី​ខូ​ ពេលនោះគាត់បានត្រូវរបួស​ដោយសារពួក​ចោរប្លន់​ ។ ពួក​ចោរ​បាន​ប្រ​មួល​យក​របស់​របរ​​ទាំង​អស់​​ដែល​បុរស​នោះ​មាន​ ហើយ​បាន​វាយ​គាត់​អោយ​មាន​របួស​ ។​ បន្ទាប់​មក​ពួក​វា​បាន​ចេញ​​បាត់​អស់​ទៅ​ដោយ​ទុក​គាត់ចោល​ទាំង​ឈឺចាប់​ស្ទើរ​តែ​ស្លាប់​ ។
   មាន​សង្ឃ​មូយ​អង្គ​កំពុង​តែ​ដើរ​ចុះ​មក​តាម​ផ្លូវ​នោះ​ដែរ​ ។ កាល​គាត់​បាន​ឃើញ​បុរស​នោះហើយ នោះ​គាត់ក៏​បាន​ដើរ​វាង​តាមផ្លូវ​ម្ខាង​ទៀត​ហួស​បាត់​ទៅ ។ មាន​ពួក​លេ​វី​ម្នាក់​( ជា​អ្នកជំនូយ​​នៅ​ក្នុង​ព្រះ​វិហារ​ ) ក៏​បាន​ដើរ​មក​តាម​ផ្លូវ​នោះ ហើយ​ក៏ឃើញ​បុរស​រង​របួស​នោះ​ ។ ប៉ុន្ដែ​ពួក​លេ​វី​ម្នាក់​នោះ​ក៏​មិន​បាន​ជួយ​បុរស​នោះ​ដែរ ។​ ក្រោយ​មក​ទៀត​ មាន​បុរស​សាសន៍​សា​ម៉ា​រី​ម្នាក់​ បាន​មក​ដល់​កន្លែង​បុរស​នោះ ។ សាសន៍​សាម៉ារី​ម្នាក់ ​បាន​ឃើញ​ថា​បុរស​ម្នាក់​នោះជាជន​ជាតិយូ​ដា ។ គាត់​បាន​ដឹង​ថា​ ជន​ជាតិ​យូ​ដា​​ និង សាសន៍​សាម៉ារី​ មិន​ចូល​ចិត្ត​គ្នា​ទេ​ ។​ ប៉ុន្តែ​ សាសន៍សាម៉ារី​ម្នាក់​នោះ​បាន​ឈប់ ហើយ​បាន​ជួយ​គាត់ ។ គាត់​បាន​រុំ​​មុខ​របួស​អោយបុរស​នោះ ហើយបាន​លើក​បុរស​នោះ​ដាក់​លើ​សត្វ​លា​របស់​គាត់ ។ សាសន៍​សាម៉ារីនោះ បាននាំគាត់​ទៅឯ​ផ្ទះ​សំណាក់​ ។ ហើយគាត់ថែមទាំង ​បាន​បង់លុយទៅ​ម្ចាស់​ផ្ទះ​សំណាក់​នោះ​ អោយ​មើល​ថែរក្សា​បុរស​ដែល​មាន​របួស​នោះផង ! ។​
     ព្រះ​យេស៊ូវ ​បានមាន​ព្រះ​បន្ទូល​សួរ​ថា​ " តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​របស់​បុរស​ដែលរង​របួស​នោះ​? "​ ។ អ្នក​ដែល​ជា​អ្នក​ជិតខាង​នោះ​គឺជា​អ្នក​ដែល​បាន​ជួយ​ដល់​បុរស ​ដែល​បាន​រង​របួស​នោះឯង ។ ព្រះ​យេស៊ូវ​ទ្រង់ ​ចង់​អោយ​មនុស្ស​គ្រប់ៗគ្នា​ចេះ​ជួយ​គ្នា​ទៅ ​វិញ​ទៅ​មក បែប​ដូច​ច្នេះ​ដែរ ៕
​​

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ២០-២១