ព្រះគម្ពីរ កាឡាទី ៦:១១-១៨

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​១៥ ខែឧសភា ឆ្នាំ២០២៥
១១សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្ដី​បៀត‌បៀន ដោយ​ព្រោះ​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ ១៣ដ្បិត​ពួក​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក​នោះ គេ​មិន​ទាំង​កាន់​តាម​ក្រិត្យ‌វិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​កាត់​ស្បែក​វិញ ដើម្បី​ឲ្យ​គេ​បាន​អួត​ខ្លួន ខាង​ឯ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ១៤ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ដោយ‌សារ​ទ្រង់ នោះ​លោកីយ​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ខាង​ឯ​លោកីយ​ដែរ ១៥ដ្បិត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ ដែល​ហៅ​ថា​មាន​ប្រយោជន៍ នោះ​មាន​តែ​កើត​ជា​ថ្មី​វិញ​ប៉ុណ្ណោះ ១៦សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​មាត្រា​នេះ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​មេត្តា‌ករុណា​ចុះ ព្រម​ទាំង​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​ផង។ ១៧អំពី​នេះ​ទៅ​មុខ កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​ជាប់​មាន​ស្នាម​ត្រា​របស់​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ខ្លួន​ខ្ញុំ​ហើយ ១៨បង​ប្អូន​អើយ សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ១៧-១៨